ឡូស អាន់ជែលែស៖ គេហដ្ឋានដ៏ធំស្កឹមស្កៃ និងជាទីកន្លែងមរណភាព នៃសេ្តចចម្រៀងប៉ុបពិភពលោក ម៉ៃឃឺល ចេកសុន ត្រូវបានគេប្រកាស ដល់ក្នុងតម្លៃ ២៣.៩លានដុល្លារសហរដ្ឋអាមេរិក ហើយមនុស្សល្បីឈ្មោះ ខាងទិញដូរអចលនៈទ្រព្យមួយរូប កំពុងតែចាប់អារម្មណ៍ទិញផ្ទះនេះ។ នេះបើតាមការបញ្ជាក់ពី គេហទំព័រ ដ៏ពេញនិយមមួយផ្នែកទិញដូរ អចលនៈទ្រព្យ មានឈ្មោះថា TMZ។

គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ ២០១២ នេះថា គេហដ្ឋានរបស់អតីតស្តេចចម្រៀងប៉ុប នោះមានបន្ទប់គេង ចំនួន ៧ និង បន្ទប់ទឹកចំនួន ១៣ ដែលវាត្រូវបានគេពិពណ៌នាថា ស្ថិតនៅចំកណ្តាល នៃភាពស្រស់ប្រណិតឆើតឆាយ តាមរចនាបទរបស់ប្រទេសបារាំង ជាពិសេសនោះ គឺមហោស្រពភាពយន្តផ្ទាល់ខ្លួន, កន្លែងហាត់ប្រាណ, និងអាងហែលទឹកមួយផងដែរ។ នេះបើតាមការរៀបរាប់ក្នុងគេហទំព័រ អចលន់ទ្រព្យ TMZ។

ចំពោះគេហដ្ឋាននោះដែរ បាននាំមកនូវបន្ទប់មហោស្រព ដើម្បីទស្សនាភាគយន្ត និងការសម្តែង នឹងមានបំពាក់នូវអេក្រង់ម៉ូឌែលខ្ពស់បំផុត។ ជាងនេះទៅទៀតវាមាន បន្ទប់ក្រោមដី សម្រាប់ផ្ទុក និងភ្លក់ស្រាទំពាំងបាយជូ ផងដែរ។ ដោយឡែកជណ្តើរយន្ត, បន្ទប់ស្ប៉ា និងហាត់ប្រាណ, ព្រមទាំងបន្ទប់ទទួលភ្ញៀវ ត្រូវបានរចនាឡើងដោយភាពប្រណិតបំផុត រួមទាំងសួនច្បារ និងអាងហែលទឹកផងដែរ។

គួរបញ្ជាក់ផងដែរថា គេហដ្ឋានខាងលើនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០០២ ស្ថិតនៅតំបន់ ហូលម៍បាយ ភាគខាងលិចទីក្រុង ឡូស អាន់ជែលែស ហើយវាត្រូវបានគេប្រកាស លក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះមកម្ល៉េះ៕

រែសម្រួលៈ ឥន្ទ វុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]