ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងពេជ្រ សោភា ទោះបីជាមានវ័យ កាន់តែច្រើនឡើងយ៉ាងណាក្តី ក៏ប៉ុន្តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាត គួរឲ្យសរសើរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីរូបសម្រស់នាពេលបច្ចុប្បន្នហើយថា នាងកាន់តែស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងរូបសម្រស់បែបធម្មជាតិការលេងខ្លួន ឲ្យកាន់តែប្លែកភ្នែក និងទាក់ទាញដល់បណ្តាអ្នកគាំទ្រផងដែរ។

ក៏ប៉ុន្តែបើងាកមកមើលរូបសម្រស់របស់នាង កាលពីជាង៥ឆ្នាំមុននេះ ប្រៀបជាមួយនឹងបច្ចុប្បន្ននេះវិញឃើញថារូបសម្រស់របស់នាងពិតជាប្លែកខ្លាំង ជាមួយនឹងការលេងខ្លួន នឹងសម្លៀកបំពាក់បែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍គឺទម្រង់មុខបែបធម្មជាតិ ញញឹមមានមន្តស្នេហ៍របស់នាងនៅតែដដែលមិនផ្លាស់ប្តូរពេកនោះទេ ពោលគឺផ្លាស់ប្តូរតែការតែងខ្លួនតាមសម័យកាលប៉ុណ្ណោះ។

ទន្ទឹមនឹងរូបភាពពីមុនៗរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី តែសម្រាប់សម្រស់នៅតែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សម្រស់ពេជ្រ សោភា បច្ចុប្បន្ន
សម្រស់ពេជ្រ សោភា បច្ចុប្បន្ន
សម្រស់ពេជ្រ សោភា បច្ចុប្បន្ន
សម្រស់ពេជ្រ សោភា បច្ចុប្បន្ន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន
សម្រស់ពេជ្រ សោភា កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា