បរទេស៖ តារាស្រីមាននាមសេដ្ឋីវ័យក្មេងKylie Jenner ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នាងតែងតែបង្ហោះរូបភាពបង្អួតរាងយ៉ាងស៊ិចស៊ី និងជីវិតឡូយឆាយរបស់នាងនៅលើបណ្តាញសង្គមជាញឹកញាប់។

ជាក់ស្តែងថ្មីៗនេះ Kylie Jenner បានផុសរូប២សន្លឹក ដែលថតជាមួយមិត្តភក្តិរបស់នាងគឺតារាស្រីAnastasia karanikolaou។ ដោយពួកទាំងស្លៀកពាក់ ឈុតពណ៌ទឹកសមុទ្រស្រាល យ៉ាងស្រស់ស្អាត។

នៅក្នុងរូបទាំង២សន្លឹកឃើញថា Kylie Jennerមានរាងស្អាត ចង្កេះមូលក្លំតែម្តង។ ប៉ុន្តែរូបទាំង២នេះទៀតសោត ត្រូវបានអ្នកគាំទ្រចាប់បានថា នាងបានប្រើកម្មវិធី Photoshop ដើម្បីកែរូបទាំងនោះ ព្រោះរូបដំបូងដែលនាងអង្គុយលើសាឡុង ឃើញថាក្រឡាឆ្នូតៗរបស់ខ្នើយ ដែលនៅខាងក្រោយ នាងមានសភាពវៀចទៅម្ខាង។ ចំណែកឯរូបទី២វិញជារូបដែលនាងឈរ ឃើញថាស្មៅខាងក្រោយដែលនៅចន្លោះនាង បានប៉ោងឡើងខុសប្រក្រតីផងដែរ។

ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រនាំគ្នាចូលទៅCommentបង្អាប់ថា «ថ្ងៃក្រោយបើចង់កែរូបដោយប្រើPhotoshop សូមអង្គុយពីមុខខ្នើយដែលមានក្រឡាឆ្នូតៗអី» ហើយថែមទាំងមានCommentផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញនេះ មិនមែនជាលើកទីមួយនោះទេ ដែលអ្នកគាំទ្រចាប់បានថា Kylie Jennerប្រើកម្មវិធីPhotoshop ដើម្បីកែរូបឲ្យមើលទៅឃើញរូបរាងរបស់គេស្អាតល្អឥតខ្ចោះបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Kylie Jenner
Kylie Jenner
Kylie Jenner
រូបដែលហ្វេនៗចាប់បានថាប្រើPhotoshopដើម្បីកែ
រូបដែលហ្វេនៗចាប់បានថាប្រើPhotoshopដើម្បីកែ
រូបដែលហ្វេនៗចាប់បានថាប្រើPhotoshopដើម្បីកែ
រូបដែលហ្វេនៗចាប់បានថាប្រើPhotoshopដើម្បីកែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]