បាត់ដំបង៖ បើទោះបីជាពេលបច្ចុប្បន្ននេះអ្នកនាង យុគ ចិន្តា មិនសូវជាចេញមុខលើឆាកតន្រ្តីក្នុងវិស័យសិល្បៈក៏ដោយ តែពិធីការិនីជើងចាស់រូបនេះ មានមមាញឹកជាមួយនឹងការមុខជំនាញរបស់ខ្លួនខ្លាំង ព្រមទាំងរក្សាប្រជាប្រិយភាពរបស់ខ្លួន នៅតែខ្លាំងដដែល។

ជាមួយគ្នានេះដែរ បើទោះបីជាពេលបច្ចុប្បន្ននេះ អ្នកនាង យុគ ចិន្តា មានវ័យច្រើនក៏ពិតមែន នៅសម្រស់ក៏ដូចជាការតុបតែងខ្លួន របស់នាង នៅតែទទួលបានការគាំទ្រពីបណ្ដាហ្វេនៗខ្លាំងមិនចាញ់តារាស្រីក្មេងៗនោះទេ ។

ជាក់ស្ដែង បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពជាច្រើន នៅលើទឹកដីក្នុងខេត្តបាត់ដំបង ជាមួយនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ធ្វើឲ្យបណ្ដាប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង។

លើសពីនេះទៅទៀតនោះគឺ អ្នកនាង យុគ ចិន្តា ក៏បានបង្ហាញពីស្ទាយ៍តុបតែងខ្លួនជាមួយរ៉ូប វែងពណ៌ស្វាយ ដោយមើលទៅពិតជាស្អាតជាងវ័យទៅទៀត។

គួរឲ្យដឹងផងដែរថា បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ ពិធីការិនីដ៏ឆ្នើមអ្នកនាង យុគ ចិន្តា មានអាយុមិនតិចជាង ៤០ឆ្នាំនោះទេ តែរូបសម្ផស្សវិញនៅតែស្អាត ក្រមុំៗឃើញហើយអាចសុំចាញ់បាន៕ 

តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖ 

យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា