កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ នាង Taeyeon សមាជិកក្រុម SNSD បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះ បានចូលទៅក្នុងគណនី IG របស់លោក Jonghyun អតីតសមាជិកក្រុម SHINee ហើយបាន Comment ក្នុងរូបរបស់លោកនូវពាក្យក្រៀមក្រំមួយឃ្លា។

ក្នុងនោះ នាងTaeyeon បានសរសេរ Comment បែបនេះថា៖ “ខ្ញុំនឹកអ្នកខ្លាំងណាស់។ Jonghyun របស់ខ្ញុំអើយ”។ ហើយ Comment នេះដែរ ត្រូវបាននាង Taeyeon សរសេរក្នុងរូបដែលលោក Jonghyun បង្ហោះចុងក្រោយគេបង្អោះ នៅលើ IG ផងដែរ។

ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា ពីមុនមកទំនាក់ទំនងរវាងតារាស្រីនាង Taeyeon និងលោក Jonghyun គឺពិតជាស្អិតរមួតខ្លាំងណាស់ ព្រោះអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នា តាំងពីមិនទាន់ចេញជាតារាចម្រៀងមកម្លេះ ដូច្នេះហើយទើបធ្វើឲ្យនាង Taeyeon នៅតែនឹករលឹកដល់មិត្តសំណព្វរបស់ខ្លួនរហូតមកទល់ពេលនេះ។

គួររម្លឹកដែរថា លោក Jonghyun បានទទួលមរណភាពតាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ មកម្លេះ ដោយរូបលោកបានធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងអាផាតមិនរបស់លោកផ្ទាល់។ ហើយការស្លាប់របស់លោក ក៏បានធ្វើឲ្យមនុស្សមិនតិចនាក់នោះទេ ឈឺចាប់និងចងចាំរូបលោកជានិច្ចនៅក្នុងបេះដូង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Taeyeon
Taeyeon និង Jonghyun
Taeyeon និង Jonghyun
ការ comment របស់​ Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]