អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Antoine Griezmann បានលើកឡើងអំពីចំណុចល្អរបស់គ្រូបង្វឹក Atletico Madrid លោក Diego Simeone ដែលខ្លួនធ្លាប់ធ្វើការជាមួយ រយៈពេលប៉ុន្មានរដូវកាលមកនេះថា ខ្លួនមានសំណាងដែលបានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក សញ្ជាតិអាហ្សង់ទីនរូបនេះ។ 

លោក Diego Simeone និងកីឡាករ Griezmann

Greizmann បានផ្លាស់ទៅលេងជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ ក្នុងតម្លៃខ្លួន ១២០លានអឺរ៉ូ (១០៧លានផោន / ១៣៤លានដុល្លារ) កាលពីសប្ដាហ៍មុន ក្រោយរួមរស់ជាមួយ Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone អស់រយៈពេល ៥ឆ្នាំ។ 

កីឡាករ Griezmann បង្ហាញខ្លួននៅ Barcelona

ថ្លែងប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Barcelona ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Griezmann បាននិយាយថា “ខ្ញុំពិតជាមានសំណាងណាស់ដែលបានរៀនសូត្រពី Simeone។ អរគុណច្រើនដល់គាត់, ខ្ញុំបានលេងជាមួយនឹងកម្រិតមួយដែលខ្ពស់។ នៅ Atletico, គឺពួកយើងហ្វឹកហាត់ច្រើន ដោយផ្ដោតទៅលើកាយសម្បទា និងតិចនិចក្នុងការលេង”។ 

លោក Diego Simeone និងកីឡាករ Griezmann

សូមបញ្ជាក់ដែរថា Griezmann ត្រូវបាន AT. Madrid ទិញពី Real Sociedad កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៥៤លានអឺរ៉ូ។ ៥ឆ្នាំ ជាមួយ AT Madrid ខ្សែប្រយុទ្ធដែលជួយបារាំងឈ្នះពាន World Cup 2018 រូបនេះ ចូលលេងបាន ១៨០ប្រកួត និងរកគ្រាប់បាល់បាន ៩៤គ្រាប់៕

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]