ខេត្តព្រះសីហនុ៖ សព្វថ្ងៃនេះ គេឃើញថា កំណើនប្រជាជន ជាតិសាសន៍ដទៃបានធ្វើដំណើរមកកាន់ប្រទេសខ្មែរ កើនឡើងជាលំដាប់ គួរឲ្យកត់សម្គាល់។ បើក្រឡេកទៅមើលក្នុងខេត្តព្រះសីហនុ ឯណោះវិញ មានវត្តមានជនជាតិចិនជាច្រើន ដោយសារតែខេត្តនេះ សម្បូរដោយសក្ដានុពលគ្រប់វិស័យ ទាំងវិស័យទេសចរណ៍ ព្រមទាំងវិស័យឧស្សហកម្មផងដែរ។

លើសពីនេះ ភាគច្រើនជនជាតិទាំងនោះ មកដើម្បីប្រកប របរអាជីវកម្មផ្ទាល់ខ្លួន និងខ្លះទៀតមកបម្រើការ ជាបុគ្គលិកឬកម្មករ តាមកន្លែងនានាទៀតផង។ ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយនូវវីដេអូ បទចម្រៀងពីសំណាក់ជនជាតិចិនមួយក្រុម ដែលមានសមាជិក៣នាក់ បង្កភាពភ្ញាក់ផ្អើល ដល់មហាជនគ្រប់គ្នាតែម្ដង។

តាមរយៈវីដេអូនោះដែរ បានផ្ដិតយកកម្រង ទស្សនីយភាព នៅក្នុងខេត្តកំពង់សោមទាំងមូលផ្ទាល់តែម្ដង។ អ្វីដែលពិសេស បទនោះមានចំណងជើងថា «បើគ្មានក្ដីសង្ឃឹម ហេតុអ្វីខ្ញុំត្រូវមកកំពង់សោម» បានច្រៀងរៀបរាប់ ជាភាសាចិនអំពី ជីវិតដល់លំបាកវេទនា ស៊ូទ្រាំគ្រប់បញ្ហា ដែលត្រូវឃ្លាតចាកឆ្ងាយពី ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ដើម្បីមករកប្រាក់ ចិញ្ចឹមជីវិត នៅប្រទេសដទៃបែបនេះ។

ម៉្យាងទៀត វីដេអូបទចម្រៀងមួយបទនេះ ចេញមិនទាន់បានប៉ុន្មានផង ត្រូវបានមិត្តៗក្នុងបណ្ដាញសង្គម ធ្វើការចែករំលែក តៗគ្នាយ៉ាងច្រើន៕

ចង់ជ្រាបថាបទនេះមានអត្ថន័យបែបណា ទស្សនាវីដេអូខាងក្រោម៖

ឈុតក្នុងបទចម្រៀង
ឈុតក្នុងបទចម្រៀង
ឈុតក្នុងបទចម្រៀង
ឈុតក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]