បាត់ដំបង៖ ប្រិយមិត្តដែលបានតាមដាននូវព័ត៌មានតារា ប្រាកដជាបានជ្រាបហើយថា នាពេលនេះតារាពហុជំនាញស្រី ដ៏ពោរពេញដោយសមត្ថភាពអ្នកនាងសុន ស្រីពេជ្រ និងគ្រួសារ កំពុងជួបទុក្ខជាទម្ងន់ ក្រោយត្រូវបាន បាត់បង់បងស្រីជាទីស្រលាញ់កាលពីពេលថ្មីៗនេះ។

ជាក់ស្តែងនាពេលនេះ ពិធីបុណ្យសពរបស់បងស្រីនាង កំពុងតែប្រព្រឹត្តទៅពោរពេញដោយសោកសៅបំផុត ដែលបងស្រីនាង បានបន្សល់នូវកូនស្រីជាទីស្រលាញ់ម្នាក់ ដែលបានយំសោក ជាមួយនឹងភាពសោកសៅ ការបាត់បង់អ្នកម្តាយជាទីស្រលាញ់ ឲ្យរស់នៅកំព្រាបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ តារាស្រីរូបនេះបានបង្ហោះសារយ៉ាងក្តុកក្តួលថា៖«បងស្រីខ្ញុំមិនឯកាទេ មានគេច្រើនណាស់មកកំដរបងស្រី បងអើយកូនសួររកបងដឹងអត់ កូនបងថាបងឈឺតិចទៀតងើបវិញហើយម៉ាក់ពេជ្រ តែពេលគេលើកបងដាក់ក្តាមឈូសកូនស្រែកយំថាម៉ាក់ខ្ញុំងើបលូវហើយកុំទុកម៉ាក់ខ្ញុំក្នុងនឹង ស្រណោះម៉្លេះកូន ម៉ាក់កូនអត់ងើបវិញទេ ម៉ាក់គេងរហូតហើយ»។

ទន្ទឹមនឹងសារដ៏មានន័យនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងស្រក់ទឹកភ្នែក និងពិតជាអាណិតដល់ក្មួយស្រីរបស់នាងតែម្តង។ លើសពីនេះទៅទៀត អ្នកគាំទ្រជាច្រើនក៏នាំគ្នាចូលរួមសោកស្តាយដល់គ្រួសារ របស់នាងគ្រប់គ្នា តាមរយៈបណ្តាញសង្គម ក្រោយបានឃើញសារ និងរូបភាពដ៏ក្តុកក្តួលទាំងនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុន ស្រីពេជ្រ
បងស្រីសុន ស្រីពេជ្រ
បងស្រីសុន ស្រីពេជ្រ ដែលបានស្លាប់
ទិដ្ឋភាពក្នុងពិធីបុណ្យ
ទិដ្ឋភាពក្នុងពិធីបុណ្យ
ទិដ្ឋភាពក្នុងពិធីបុណ្យ
ទិដ្ឋភាពក្នុងពិធីបុណ្យ
ក្មួយស្រីសុន ស្រីពេជ្រ
ក្មួយស្រីសុន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ