ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្ស១២នាក់ រងរបួសដោយសាររថយន្តទេសចរមួយគ្រឿង ដែលដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែន លុះចុះមកវិញជាន់ហ្វ្រាំងមិនស៊ី ក្រឡាប់ធ្លាក់នៅចំរាក់ភ្នំ បណ្តាលឲ្យរបួសធ្ងន់២នាក់ និងស្រាល១០នាក់ ក្នុងចំណោមអ្នកដំណើរ២៨នាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤និង១០នាទីថ្ងៃទី១៥ កក្កដា ត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលេនថ្មី ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយរថយន្តម៉ាក HYUNDAI COUNTY ពាក់ស្លាកលេខភ្នំពេញ 3E: 6998 ផលិតឆ្នាំ២០០៤ ពណ៌លឿងមានអ្នកបើកបរឈ្មោះ កែវ មករា អាយុ២៨ឆ្នាំ រស់នៅខេត្តកណ្តាល ។ លោក បានបន្តថា ចំពោះអ្នករួមដំណើរនៅក្នុងរថយន្តនោះសរុបទាំងអស់២៨នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ ស្រាលប្រុស ស្រីចំនួន១២នាក់ ។
លោកបញ្ជាក់ថា អ្នករងរបួសសរុប១២នាក់ ស្រី៩នាក់ ។
១-ឈ្មោះ កែម សីហា ភេទប្រុស អាយុ៣០ឆ្នាំ របួសរយះជើងខាងក្រោយ ។
២-ឈ្មោះ សុត សំអុន ភេទស្រី អាយុ៤៣ឆ្នាំ របួសត្រង់ស្មាខាងឆ្វេង ។
៣-ឈ្មោះ ផាត សោភា ភេទស្រី អាយុ៤៨ឆ្នាំ របួសហត់ខ្លាំងខុសពីធម្មតា ។
៤-ឈ្មោះ ងួន សារ៉ាន់ ភេទស្រី អាយុ៥៧ឆ្នាំ របួសស្រាល ។
៥-ឈ្មោះ ងួន សុគុណ ភេទស្រី អាយុ៥៧ឆ្នាំ របួសរឹងថ្គាម ។
៦-ឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ របួសបាក់ដងកាំបិតខាងឆ្វេង ។
៧-ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ របួសស្រាល ។
៨-ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ របួសហើមជង្គង់ទាំង២ និងបាក់ក៏ដៃឆ្វេង ។
៩-ឈ្មោះ ប៉េន សុហាន ភេទប្រុស អាយុ៤១ឆ្នាំ របួសបាក់ដៃខាងស្ដាំ ។១០-ឈ្មោះ លឿង គឹមសៀង ភេទស្រី អាយុ៣៨ឆ្នាំ របួសក្បាល ។
១១-ឈ្មោះ គីម ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ របួសត្រង់ក្បាល និងច្រមុះ អាចនិយាយបាន ។
១២-ឈ្មោះ ប៉ុក សុគុណ ភេទស្រី អាយុ៤៧ឆ្នាំ របួសក្បាលពកចំហៀងខាងឆ្វេង ។
លោកបញ្ជាក់ថា អ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បី ដោះស្រាយតាមនីតិវិធី ។ លោកក៏បានអំពាវដែរថា អ្នកបើកបររថយន្តឈ្នួលទាំងតូចទាំងធំគប្បីពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន មុនពេលត្រូវបានគេជួលជិះ ។ ការធ្វេសប្រហែសដូចករណីខាងលើ រថយន្តបែរជាហ្វ្រាំងមិនស៊ីបង្កជាគ្រោះថ្នាក់ សំណាងដែរដែលមិនមានអ្នករងគ្រោះដល់ស្លាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]