កូរ៉េខាងត្បូង៖ ថ្មីៗនេះ នាង Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញនៅ ព្រលានយន្តហោះប្រទេសរបស់ខ្លួន ជាមួយនឹងការស្លៀកសម្លៀកបំពាក់ប្លែកមួយបែបយ៉ាងស៊ិចស៊ី អមនឹងខោជើងវែង ដែលទាំងនេះកំពុងទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ និងមហាជនខ្លាំងមែនទែន។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្របានចាប់អារម្មណ៍ត្រង់ចង្កេះអង្រ្កងដ៏តូចរបស់នាង ដែលធ្វើឲ្យគ្រប់គ្នាសរសើរថាដងខ្លួនរបស់នាងពេលនេះ គឺពិតជាល្អគ្មានចន្លោះតែម្តង។

ដូច្នេះហើយ ជាមួយនឹងរាងដ៏តូចស្អាតបែបនេះ ហើយនាង Jennie បានស្លៀកសម្លៀកបំពាក់ស្ទាយ៌ស៊ិចស៊ីបែបនេះទៀតនោះ បាននឹងកំពុងតែឆក់យកបេះដូងអ្នកគាំទ្រមិនតិចនាក់នោះទេ ព្រោះថារូបរាងរបស់នាងពិតជាសមខ្លាំង ជាមួយសម្លៀកបំពាក់បែបនេះ។

ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា រាល់សកម្មភាពរបស់នាង Jennie គឺតែងតែត្រូវបានសង្កេតពីអ្នកគាំទ្រស្ទើរតែគ្រប់ជំហាន ដូច្នេះហើយគ្រប់សម្លៀកបំពាក់ និងរូបរាងរបស់តារាស្រីរូបនេះ តែងតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍ជានិច្ចផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Jennie នៅព្រលានយន្តហោះ
Jennie នៅព្រលានយន្តហោះ
Jennie នៅព្រលានយន្តហោះ
Jennie នៅព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]