កូរ៉េខាងត្បូង៖ វិស័យKPOP កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងមានអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក។ ជាក់ស្តែង កាន់តែពិសេសជាងនេះ បទចម្រៀងចំនួន៣បទរបស់ក្រុមចម្រៀងបុរសកូរ៉េ ត្រូវបានបញ្ចូលនៅក្នុងបញ្ជីចម្រៀង របស់អង្គការNASAផងដែរ។

ដោយយោងតាមប្រភពព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា ចម្រៀងទាំង៣បទនោះមានដូចជា បទ«Moon U»របស់ក្រុមGOT7 និង បទ«Moonlight» បទ«Universe»របស់ក្រុមEXO ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីចម្រៀង។

គួរបញ្ជាក់ផងដែរថា បទចម្រៀងទាំងអស់ត្រូវបានគេរៀបចំឡើង សម្រាប់អ្នកអាវកាសបានចាក់ស្តាប់ និងរីករាយជាមួយបទភ្លេងទាំងនេះ ពេលធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ នៅឆ្នាំ២០២៤៕

សូមទស្សនារូបភាពខាងក្រោម៖  

ក្រុមGOT7
ក្រុមEXO
បទចម្រៀងដែលគេរៀបចំ
ក្រុមEXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]