កូរ៉េខាងត្បូង៖ ទើបតែដឹង ថាការពិត តារាប្រុសKim Soohyun ធ្លាប់បានបញ្ជូនរថយន្តកាហ្វេ ដល់កន្លែងថតរឿង«Hotel De Luna» របស់IU និងតារាប្រុសYeo Jingoo មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានឆ្លៀត ទៅដល់កន្លែងថត ដើម្បីគាំទ្រពួកគេទាំងពីរ ដោយផ្ទាល់ទៀតផង។

ដើម្បីបង្ហាញពី ការអរគុណដល់តារាប្រុសរូបនេះIU ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងInstagram ផ្ទាល់ខ្លួនអមជាមួយអត្ថន័យថា «ថ្ងៃនេះBaek Seungchan បានមកលេងដល់កន្លែងថត» Baek Seungchan គឺជាឈ្មោះតួអង្គឯកប្រុស របស់តារាប្រុសKim Soohyun នៅក្នុងរឿង «Producer» ដែលពេលនោះIU និងKim Soohyun ពួកគេបានសម្តែងជាមួយគ្នា។ ហើយតារាប្រុសYeo Jingoo ក៏​បាន​បង្ហោះ​ក្នុងInstagram របស់ខ្លួនផងដែរថា «វាពិត​ជារឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​!!! បង​ Soo Hyun!!! អរគុណ​ខ្លាំង​ណាស់​!!!! បង​ប្រុស​ ខ្ញុំនឹង​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ពីព្រោះ​ខ្ញុំបាន​ទទួល​ថាមពល​ពីអ្នក​!!!!»។

គូររំលឹកផងដែរថា តារាចម្រៀងក៏ដូចជាតារាសម្តែងស្រីIU និងតារាប្រុសKim Soohyun ធ្លាប់បានសម្តែងរឿងជាច្រើនទៀត ជាមួយគ្នាដូចជារឿង «Dream High » កាលពីឆ្នាំ២០១១​ និងរឿង «Producer» ឆ្នាំ២០១៥ ហើយKim Soohyun ក៏​ធ្លាប់​បាន​សម្តែងជាមួយតារាប្រុសYeo Jingoo ក្នុងរឿង «The Moon Embracing the Sun» កាលពីឆ្នាំ២០១២ផងដែរ​។ 

ថ្វីត្បិតតែ ពួកគេបញ្ចប់ការថតរឿង ជាមួយគ្នាក៏ពិតមែនតែពួកគេ នៅតែអាចរក្សាចំណងមិត្តភាពនេះ បានយ៉ាងល្អ និងតែងតែបង្ហាញពីការគាំទ្រ គ្នាទៅវិញទៅមកយ៉ាងគួរឲ្យសរសើរ៕  

IU
Kim Soohyun
Yeo Jingoo
Kim Soohyun នៅកន្លែងថតរឿង«Hotel De Luna»
Kim Soohyun នៅកន្លែងថតរឿង«Hotel De Luna»
ីូIU
កាលអ្នកទាំងពីរ ថតរឿង«Producer» ជាមួយគ្នា
កាលអ្នកទាំងពីរ ថតរឿង«Producer» ជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]