បារាំង៖ ក្រោយលេចឮព័ត៌មានពីការចាកចេញរបស់ Neymar ច្រើនពេក ពេលនេះអ្នកចាត់ការទូទៅក្លិបអ្នកមាន នៅបារាំង Paris Saint-Germain លោក Thomas Tuchel បានចេញមុខទទួលស្គាល់ថាខ្សែប្រយុទ្ធឆ្នើម ជម្រើសជាតិប្រេស៊ីល Neymar ពិតជាមានចេតនាក្នុងការចាកចេញពីក្លិបជើងឯកបារាំង នាអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះពិតប្រាកដមែន។

កីឡាករ Neymar

និយាយប្រាប់ទៅកាន់បទសម្ភាសន៍មួយ អតីតអ្នកចាត់ការទូទៅលោក Thomas Tuchel បានឲ្យដឹងថា លោកបានដឹងរួចទៅហើយថាអតីតខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Neymar កំពុងតែស្ថិតនៅក្នុងភាពមិននឹងនរជាមួយក្លិប ចំពោះអនាគតរបស់គេ។

“ខ្ញុំបានដឹងរួចទៅហើយ ថាគេចង់ចាកចេញតាំងពីមុន Copa America មកម្ល៉េះ, ប៉ុន្តែនេះគឺជារឿងរវាងក្លិប និង Neymar។” លោក Tuchel ប្រាប់ទៅកាន់ RMC Sports។  

លោក Tuchel និងកីឡាករ Neymar

គួរបញ្ជាក់ផងដែរថា ពេលនេះអនាគតរបស់កំពូលខ្សែប្រយុទ្ធជួរមុខលំដាប់ពិភពលោក Neymar កំពុងតែស្ថិតនៅក្នុងស្ថានភាពក្ដៅ ក្រោយរូបគេបានប្រាប់ទៅកាន់នាយកប្រតិបត្តិក្លិប PSG កាលពីថ្ងៃច័ន្ទថា រូបគេចង់ចាកចេញពីក្លិប៕

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]