កូរ៉េខាងត្បូង៖ មួយរយៈនេះ Lisa ដែលជាសមាជិកមួយរូប ក្នុងក្រុមតារាK-Popដ៏ពេញនិយម Blackpink បានផ្ទុះសន្ទុះនៃការគាំទ្រ ពីហ្វេនៗជាច្រើន។ ម៉្យាងទៀត តារាស្រីរូបនេះ បានធ្វើឲ្យអ្នករាល់គ្នាបានស្គាល់តាមរយៈ ការបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក ក្នុងបទចម្រៀង។

លើសពីនេះ Lisa បានឆាបយកបេះដូង អ្នកគាំទ្របានមិនតិចនាក់នោះទេ ដោយសារតែសម្រស់ដ៏លេចធ្លោ ថែមទាំងមានស្ទាយ៍តុបតែងខ្លន បានយ៉ាងកាលីបទាន់សម័យ មិនថាសម្លៀកបំពាក់ឬស្ទីលសក់នោះទេ គឹគួរឲ្យទាក់ទាញជានិច្ច។

ជាក់ស្ដែង Lisa មានម៉ូតសក់ខ្លី ដែលកាន់តែជួយឲ្យ សម្រស់នាងមើលទៅក្មេងជាងវ័យ ព្រមទាំងមានភាព គួរឲ្យស្រលាញ់ទៀតផង។ ជាពិសេស បើទោះជា សក់ខ្លី ពិបាកក្នុងការច្នៃម៉ូត បន្តិចក៏ដោយ តែតារាK-popស្រីរូបនេះ នៅតែមានការច្នៃប្រឌិត និងមានម៉ូតប្លែកៗជានិច្ច មិនឲ្យហ្វេនៗ មានការខកចិត្តនោះទេ។

ក្នុងនោះដែរ គេសង្កេតឃើញថា ភាគច្រើន Lisa និយមម៉ូតសក់បែបមូររួញ ដែលមើលទៅកាន់តែមានភាពស៊ិចស៊ី និងសមនឹង ទម្រង់មុខរបស់នាងយ៉ាងខ្លាំង។ដូចនេះ ហ្វេនៗទាំងឡាយ ដែលមានសក់ខ្លី ហើយមិនដឹងថាលេងស្ទីល បែបណាឲ្យស្រស់ស្អាតនិងទាក់ទាញ អាចជ្រើសរើសម៉ូតតាមLisa ដែលមាននៅខាងក្រោមបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  

ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa
ស្ទាយ៍សក់Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]