តៃវ៉ាន់៖ បើនិយាយពីក្រុមចម្រៀងជនជាតិចិន S.H.E ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំមិនទាន់ភ្លេចនោះទេ ព្រោះថាក្រុមចម្រៀងនេះ ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីច្រើនឆ្នាំមុន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ សមាជិកម្នាក់ក្នុងក្រុម S.H.E នាង Selina បានចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា “The Egg 28 TV Show” ដោយរូបនាងបានចែករំលែករឿងអតីតកាលដ៏ជូរចត់របស់ខ្លួន អំពីរឿងគ្រោះថ្នាក់ឆេះមុខមាត់និងដងខ្លួនស្ទើរទាំងស្រុង ដែលធ្វើឲ្យនាងទ្រហោយំមុខកាមេរ៉ា ដោយមិនមានការអៀនអ្វីទាំងអស់។

ក្នុងនោះដែរ នាងបាននិយាយថា៖ “ជាការពិត នៅពេលដែលខ្ញុំគ្រោះថា្នក់ឆេះពេញខ្លួន បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមឡើងទម្ងន់ ហើយពេលនោះខ្ញុំមើលទៅពិតជាធាត់ខ្លាំងណាស់ដូចជាសត្វជ្រូកអញ្ចឹង ដូច្នេះហើយទើបធ្វើឲ្យមហាជនមួយចំនួន ចំអកឲ្យខ្ញុំ ដែលវាពិតជាធ្វើឲ្យខ្ញុំឈឺចាប់មែនទែន”

គួររម្លឹកដែរថា កាលពី៩ឆ្នាំមុន នាង Selena ត្រូវបានជួបគ្រោះថ្នាក់ឆេះដងខ្លួន និងផ្ទៃមុខរហូតដល់ ៥៤ភាគរយ ខណៈពេលដែលខ្លួនកំពុងថតរឿងថ្មីមួយ។ ហើយបន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើង អ្វីៗគ្រប់យ៉ាងរបស់នាង សូម្បីតែអាជីពសិល្បៈក៏ត្រូវរលាយអស់ទាំងស្រុងដែរ នៅពេលនោះ។

មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលនាងកំពុងតែមានរបួស ឆេះខ្លួនហើយឡើងគីឡូថែមទៀតនោះ នាង Selina ក៏ត្រូវបានចំអកដោយមហាជនមួយចំនួន ដោយដាក់ឈ្មោះនាងថា “ជ្រូកដុត” ថែមទៀតផង។

យ៉ាងណាក្តី ក្រោយពីទទួលការព្យាបាលរយៈពេលយូរ នាង Selina ក៏មានសភាពល្អប្រសើរដូចដើមវិញ ក៏ប៉ុន្តែនាងនៅតែបន្សល់ស្លាកស្នាមផ្លៃសាច់នៅលើដងដៃយ៉ាងធំផងដែរ ហើយពេលនេះ នាងគិតតែពីរឿងការងារជាតារាចម្រៀងតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Selina
Selina ទ្រហូរយំ
Selina ទ្រហូរយំ
Selina កាលគ្រោះថ្នាក់ដំបូង
Selina ពេលធូរស្រាល
ក្រុម S.H.E

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]