ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប ក្រោយរៀបការរួចឃើញថាតារាសម្តែងស្រីដ៏មានរូបឆោមស្រស់ស្អាត អ្នកនាងលីឈី កាន់តែមានសន្ទុះក្នុងការគាំទ្រខ្លាំង តាមរយៈខ្សែវីដេអូជាច្រើនបែបកំប្លែង ស្វីតៗរបស់នាងជាមួយនឹងស្វាមី នៅលើបណ្តាញសង្គម។

មកទល់នឹងពេលនេះរយៈ២ខែមកហើយ ដែលតារាស្រីរូបនេះ និងស្វាមីបានចាប់ដៃគ្នារៀបការ តែពេលនេះ ក៏ស្រាប់តែទទួលបានដំណឹងល្អភ្លាមៗ ធ្វើឲ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើល ក្រោយនាងកំពុងតែនឹងត្រៀមក្លាយ ទៅជាម្តាយគេនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យគូស្វាមីភរិយា ដែលស្វីតខ្លាំងនៅលើបណ្តាញសង្គមនេះ បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលទទួលបាននូវកាដូពិសេសយ៉ាងគួរឲ្យត្រៀកអរមួយនេះយ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រជាច្រើន ពិតជារំភើបជំនួសពួកគេ ថែមទាំងបាននាំគ្នាចូលរូមអបអរទៅកាន់អ្នកទាំង២ ក្រោយទទួលបានបំណងប្រាថ្នាបង្កើតកូនជាមួយគ្នា ក្រោយរៀបការបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លីឈី និងស្វាមី
លីឈី និងស្វាមី
លីឈី និងស្វាមី
លីឈី
លីឈី និងស្វាមី រំភើបពេលទទួលបានដំណឹងល្អ
លីឈី និងស្វាមីរំភើបពេលទទួលបានដំណឹងល្អ
លីឈី រំភើបពេលទទួលបានដំណឹងល្អ
លីឈី និងស្វាមីរំភើបពេលទទួលបានដំណឹងល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]