ភ្នំពេញ៖ ទីផ្សារឌីជីថល​ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា បាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនអ៊ីនធឺណិតល្បីៗជាច្រើននៅពាសពេញសកលលោក។ តាមរយៈតួលេខនៃការប្រើប្រាស់អ៊ីនធឺណិត ដែលមានរហូតដល់ទៅជាង 75% ក្រុមហ៊ុន Havas Socialyse Cambodia ដែលជាក្រុមហ៊ុនផ្តល់ សេវាកម្មផ្នែកឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា យល់ឃើញថា វាជាពេលវេលាដ៏ល្អត្រឹមត្រូវ និងសមស្របបំផុតដើម្បីរៀបចំសិក្ខាសាលាមួយដ៏មានសារៈសំខាន់សម្រាប់សហគមន៍អាជីវកម្ម។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាញសកលទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួលឲ្យមានការជួបជុំគ្នារវាងក្រុមហ៊ុនអ៊ីនធឺណិតយក្សទាំង 3 នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោក Benjamin Houghton ប្រធានក្រុមហ៊ុន Socialyse Cambodia បានថ្លែងថា៖ 

«ប្រជាជនកម្ពុជាចូលចិត្តប្រើប្រាស់ស្មាតហ្វូន ហើយពួកគេក៏ចូលចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ចំនួនប្រជាជនជាងពាក់កណ្តាលជាអ្នកប្រើប្រាស់សកម្ម ហើយវាជាប្រព័ន្ធផ្សព្វផ្សាយទី1 សម្រាប់មនុស្សវ័យក្មេង។ ប្រជាជនកម្ពុជាក៏មានការបើកចំហយ៉ាងទូលំទូលាយចំពោះការធ្វើអន្តរកម្មជាមួយម៉ាក (Brand) ផងដែរ»។
សិក្ខាសាលារបស់ Havas Socialyse Cambodia

លោកក៏បានបញ្ជាក់ទៀតថា៖ 

«ទោះជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាក្រុមហ៊ុនជាច្រើននៅតែមិនទាន់បានដឹងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅឡើយថា តើយុទ្ធសាស្ត្រឌីជីថលអាចជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើនយ៉ាងឆាប់រហ័យបានយ៉ាងដូចម្តេច។ ដោយសារតែមូលហេតុនេះហើយ បានជាយើងសម្រេចចិត្តរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ នៅពេលដែលយើងបានទាក់ទងទៅកាន់ដៃគូរបស់យើង ដែលមានដូចជាក្រុមហ៊ុនFacebook, Google និង InMobi ពួកគេទាំងអស់គ្នាបានឆ្លើយតបដោយសេចក្តីរីករាយថា ពួកគេនឹងមកកាន់ប្រទេសកម្ពុជា»៕

សូមស្វែងយល់អំពីអ្វីដែល Facebook, Google, InMobi និង Socialyse ចង់និយាយពីកម្ពុជា៖

និយាយពីកម្ពុជា
និយាយពីកម្ពុជា
និយាយពីកម្ពុជា
និយាយពីកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]