កូរ៉េខាងត្បូង៖ ប្រហែលជាប្រិយមិត្ត នៅចាំបាន ពីអ្នកឯកទេសខាងផាត់មុខ ប្រចាំប្រទេសកូរ៉េ និងជាអតីតអ្នកផាត់មុខ ជំនិត របស់ CL គឺស្រីស្រស់ Pony។

កញ្ញាមុខស្អាតម្នាក់នេះ មិនត្រឹមតែល្បីល្បាញនៅក្នុង មជ្ឈដ្ឋានផាត់មុខនោះទេ រូបនាង ក៏មានប្រជាប្រិយភាពនៅក្នុង សិល្បៈផងដែរ គ្រាន់តែរូបនាង មិនចង់ប្រឡូកដិតដល់ ព្រោះនាង ចង់ជោគជ័យ លើជំនួញប្រ៊េនផលិតផលនាងច្រើនជាង។

ជាក់ស្តែង គេចាប់អារម្មណ៍បានថា មុខមាត់របស់ Pony ហាក់ដូចជាប្លែកខ្លាំង លែងសូវដូចអាស៊ីហើយ បែរជាបែបអឺរុបវិញ ដោយភ្នែករៀងធំ មាត់ក៏ធំជាងមុនផងដែរ។ ក្រោយពីឃើញបែបនេះ ក៏មានមនុស្សភាគច្រើន បានពិភាក្សា និងលើកមកនិយាយផ្សេងៗគ្នា ដោយអ្នកខ្លះ បានគិតថា មកពីនាង បានផ្លាស់ប្តូរ ស្ទាយ៍ផាត់មុខខុសពីមុនតែប៉ុណ្ណោះ ហើយអ្នកខ្លះ បានគិតថា មកពីនាងបានទៅកែកុនបន្ថែមបានទៅជាបែបនេះ៕ 

តើប្រិយមិត្ត​យល់យ៉ាងណាដែរ?

Pony ​កាលពីមុន
Pony បច្ចុប្បន្ន
Pony បច្ចុប្បន្ន
Pony បច្ចុប្បន្ន
Pony បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]