បារាំង៖ យោងតាមសារព័ត៌មាន Sky Sports កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Neymar បានសុំក្លិបអ្នកមាននៅបារាំង Paris Saint-Germain ចាកចេញ បន្ទាប់ពីបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្លិប លោក Leonardo កាលពីថ្ងៃច័ន្ទ។ 

កីឡាករ Neymar

ពេលនេះអនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយរូបគេបានប្រាប់ទៅនាយកប្រតិបត្តិរបស់ក្លិប PSG ថាគេចង់ចាកចេញ ប៉ុន្តេ PSG ចង់ឲ្យខ្សែប្រយុទ្ធសម្បូរប្រជាប្រិយភាពកែប្រែចិត្តគំនិតក្នុងការចង់ចាកចេញពីក្លិប។ 

កីឡាករ Neymar

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Neymar មិនបានប្រាប់ថាគេនឹងទៅ ចូលរួមជាមួយក្លិបណាមួយនោះទេ ប៉ុន្តែគេជឿថាភាគរយច្រើន Neymar នឹងទៅចូលរួមជាថ្មីជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona។ 

កីឡាករ Neymar

ជុំវិញបញ្ហានេះ ក្លិប Barcelona ដែលទើបនាំចូលកំពូលខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antonie Greizmann មិនទាន់បានចរចាជាផ្លូវការជាមួយ PSG ក្នុងការនាំយក Neymar នោះឡើយ ប៉ុន្តែបើតាមសារព័ត៌មានជាច្រើនធ្លាប់បានចុះផ្សាយថា ក្លិប PSG ចង់បានកីឡាករប្ដូរពី Barcelona បូករួមជាមួយទឹកប្រាក់ ជាស្នូលក្នុងការនាំយកខ្សែប្រយុទ្ធ Neymar ទៅកាន់ទឹកដីអេស្ប៉ាញវិញ។ 

កីឡាករ Neymar

គួរបញ្ជាក់ដែរថា ពេលនេះក្លិប PSG កំពុងតែហ្វឹកហាត់ និងប្រកួតមិត្តភាពសម្រាប់តៀមរដូវកាលថ្មី នៅឯប្រទេសអាល្លឺម៉ង់ ខណៈការបោះជុំរំហ្វឹកហាត់ថ្ងៃដំបូងមិនមានវត្តមានខ្សែប្រយុទ្ធ Neymar ចូលរួមនោះទេ៕

ប្រភព៖ All Football

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]