កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី V សមាជិកក្រុម BTS បានទម្លាយអាថ៌កំបាំងមួយ ប្រាប់អ្នកគាំទ្រធ្វើឲ្យពួកគេ ដល់ថ្នាក់និយាយមិនចេញតែម្ដង។

ជាការពិតណាស់ ជាច្រើនដងរួចមកហើយ ដែលអ្នកគាំទ្របានកត់សម្គាល់ឃើញថា V ជាមនុស្សមិនចូលចិត្តពាក់ស្បែកជើង ត្រឹមត្រូវដូចជាមនុស្សទូទៅឡើយ ផ្ទុយទៅវិញលោកតែងតែដោះវាចេញ ឬពាក់វាដោយមិនស៊កឲ្យពេញជើង ធ្វើឲ្យអ្នកគាំទ្រ លើកយកមកបង្អាប់លោក ជារឿយៗនៅក្នុងបណ្ដាញអ៊ីនធើណែត ដោយចាត់ទុកថា ទម្លាប់ចម្លែករបស់លោកមួយនេះ ជារឿងដ៏គួរឲ្យអស់សំណើច។ 

ប៉ុន្តែគ្មានអ្នកណាស្មានដល់នោះទេថា V ធ្វើបែបនេះ ព្រោះតែមានជំងឺប្រចាំកាយ​ម៉្យាង រហូតដល់ថ្ងៃមួយដែលលោកព្រមទម្លាយការពិត។

កាលពីថ្ងៃទី១៤ ខែកក្កដា V បានឆ្លើយតបនៅ ក្នុងការបង្ហោះមួយរបស់ហ្វេនថា ហេតុផលដែលលោកពាក់ស្បែកជើង មិនពេញជើងបែបនេះ ព្រោះតែលោកមានជំងឺ ប្រតិកម្មអាលែកហ្ស៊ីម៉្យាង ដែលមានឈ្មោះថា Cholinergic Urticaria។ វាធ្វើឲ្យលោករមាស់នៅតាមស្បែក និងរាងកាយរាល់ពេលដែល ក្នុងខ្លួនឡើងកម្ដៅ និងបែកញើស។

គួរបញ្ជាក់ផងដែរថា ជំងឺប្រភេទនេះ មិនមែនជាជម្ងឺដែលងាយនឹងព្យាបាលឲ្យបានជាដាច់ឡើយ ទោះបីមិនបានបង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែវាអាចធ្វើឲ្យអ្នកជំងឺ មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ពិបាកដកដង្ហើម ធុញថប់ ឈឺពោះ រាគ និងចង់ក្អួតជាដើម។ 

មិនត្រឹមតែប៉ុណ្ណោះទេ នៅលើដងខ្លួន ពិសេសទ្រូង និងដៃជើង នឹងកើតមានកន្ទួលរមាស់ក្រហមៗ ដែលវាអាចកើតឡើងរយៈពេលជាច្រើនម៉ោង ទើបបាត់ទៅវិញ។ រោគសញ្ញាទាំងនេះ នឹងកើតមាននៅពេលដែលអ្នកជំងឺ ធ្វើលំហាត់ប្រាណ ឬបែកញើសនៅលើដងខ្លួន។

ជាការពិតណាស់ ដំណឹងនេះត្រូវបានបង្ហោះចែកចាយជាច្រើនភាសា ទូទាំងពិភពលោក។ ហ្វេនៗពីម្នាក់ទៅម្នាក់ បានចែករំលែកដំណឹងនេះ ទៅកាន់មិត្តៗ ជាមួយនឹងសារបញ្ជាក់ពីក្ដីអាណិតអាសូរចំពោះ V។ មិនយូរប៉ុន្មាន ឈ្មោះនៃជំងឺនេះ បានក្លាយជាពាក្យដែលមានមនុស្ស ស្វែងរកច្រើនបំផុត នៅក្នុងអ៊ីនធើណែត ព្រោះតែចង់ដឹងពីសភាពជំងឺ និងផលវិបាកដែល V ធ្លាប់បានជួបប្រទះកន្លងមក ដោយសារតែវា៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព ស្បែកពេលដែលឡើងកម្តៅ
រូបភាពដែលអ្នកគាំទ្របង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]