អង់គ្លេស៖ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានជនខិលខូចវាយឡើងប៉ោងភ្នែក សន្លប់ស្តូកនៅនឹងកន្លែង បន្ទាប់ពីនាងបានបដិសេធនឹងជនខិលខូច ៣នាក់ថា នាងមិនបានចាប់អារម្មណ៍នឹងពួកគេនោះទេ។

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Gabrielle Walsh អាយុ ១៨ឆ្នាំ ត្រូវបានជនខិលខូច ៣នាក់ តាមនាងនិងមិត្តភក្តិរបស់នាងឈ្មោះ Kyle បន្ទាប់ពីចេញពីក្លិបរាត្រីមួយកន្លែង ក្នុងទីក្រុង Manchester កាលពីពេលថ្មីៗនេះ។

មុនពេលកើតហេតុ Gabrielle បាននិយាយប្រាប់ជនខិលខូចទាំងនោះថា នាងសូមទោស នាងមិនចាប់អារម្មណ៍នឹងពួកគេទេ ហើយនាងក៏បានប្រាប់មិត្តភក្តិនាងថា «តោះទៅ»។

ប៉ុន្តែស្រាប់តែបុរសម្នាក់ក្នុងចំណោមបីនាក់នោះ ក៏កំរោលចូល ស្ទុះទៅវាយនាងយកតែម្តង បណ្តាលឱ្យនាងត្រូវប៉ោងភ្នែក សន្លប់ស្តូកនៅនឹងកន្លែងយកតែម្តង។

សំណាងល្អ ភ្លាមៗនោះ ក៏មានអ្នកដំណើរនៅជិតនោះឃើញសកម្មភាពបែបនេះ ក៏ទៅជួយនាង ទើបជនខិលខូលបីនាក់នោះក៏រត់គេចខ្លួនយកតែម្តង។

យ៉ាងណាមិញ នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក៏បាននិងកំពុងតែសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចក៏កំពុងតែស៊ើបរឿងមួយនេះផងដែរ ហើយពួកគេនឹងព្យាយាមចាប់ជនបង្កយកមកដាក់ទោសតាមផ្លូវច្បាប់៕

ជនរងគ្រោះ Gabrielle
ជនរងគ្រោះ Gabrielle
ជនរងគ្រោះ Gabrielle
ជនរងគ្រោះ Gabrielle
ជនរងគ្រោះ Gabrielle
ជនរងគ្រោះ Gabrielle
ទីតាំងកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]