អង់គ្លេស៖ កីឡាករអ្នកចាំទី Kamil Grabara របស់ Liverpool បានសម្រេចទៅចូលរួមជាមួយ Huddersfield ជាផ្លូវការក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។

កីឡាករ Kamil Grabara

អ្នកចាំទីវ័យ ២០ឆ្នាំ នៅសល់កុងត្រាច្រើនឆ្នាំជាមួយ Liverpool ប៉ុន្តែនារដូវកាលក្រោយរូបគេនឹងទៅលេងនៅក្របខណ្ឌ Championship ជាមួយ Huddersfield។

កីឡាករ Kamil Grabara

ក្លិបហង្សក្រហម Liverpool សង្ឃឹមថាអ្នកចាំទីវ័យក្មេងរូបនេះ អាចនឹងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងជម្រើសដំបូង ជាមួយ Huddersfield ដើម្បីក្រេបយកបទពិសោធន៍។ Grabara សង្ឃឹមថានឹងអាចដើរតាមគន្លងរបស់រៀមច្បង Danny Ward ដែលត្រូវ Huddersfield ខ្ចីជើងពី Liverpool ក្នុងរដូវកាល 2016-2017 និងបានជួយឲ្យ Huddersfield ឡើងមកលេងនៅក្របខណ្ឌកំពូល Premier League។ ហើយពេលនេះ Danny Ward កំពុងលេងនៅ Leicester City ក្រោយ Leicester បានចំណាយទឹកប្រាក់ ១៣លានផោនទិញរូបគេពី Liverpool។ 

កីឡាករ Kamil Grabara

ក្រៅពី Grabara ក្លិបហង្សក្រហមនៅសល់ខ្សែបម្រើមួយរូបទៀតដែលគេជឿថា អាចនឹងត្រូវទៅលេងនៅក្របខណ្ឌ Championship ក្នុងលក្ខខណ្ឌខ្ចីជើង នោះគឺកីឡាករ Herbie Kane ដែលកំពុងតែត្រូវបានក្លិប Brentford, Charlton និង Hull តាមអន្ទងចង់បាន។ 

កីឡាករ Herbie Kane

គួរបញ្ជាក់ផងដែរថា Kamil Grabara ទើបតែបានជួយ និងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ European Under-21 Championship នៅប្រទេសអ៊ីតាលី ជាមួយក្រុមជម្រើសជាតិ ប៉ូឡូញ U-21៕

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]