កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈនេះរឿងអាស្រូវរបស់តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពលោកKang Ji Hwan ពីបទរំលោភលើនារីពីររូបដែលជាមិត្តរួមការងារ ក្លាយជាប្រធានបទដែលអ្នកគាំទ្រចាប់អារម្មណ៍ និងដានតាមជាប់ជានិច្ច។

ក្រោយពីរឿងនេះកាន់តែធំៗទៅពីមួយថ្ងៃទីមួយថ្ងៃ រហូតធ្វើឲ្យHuayi Brothers Koreaដែលជាផលិតកម្មគ្រប់គ្រងលោកKang Ji Hwanផ្ទាល់ សម្រេចចេញសេចក្តីប្រកាសបញ្ចប់កិច្ចសន្យាជាមួយតែម្តង។

ដោយសេចក្តីប្រកាសនេះបានចេញនៅថ្ងៃទី១៦ ខែកក្កដា ហើយបានរៀបរាប់យ៉ាងលម្អិតថា៖

« សួរស្តីនេះគឺHuayi Brothers Korea

យើងបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយលោកKang Ji Hwan កាលពីខែឧសភា ឆ្នាំ២០១៩ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែលទ្ធផលមិនដូចអ្វីរំពឹងទុក ព្រោះកើតមានរឿងដ៏គូរឲ្យអាម៉ាស ធ្វើឲ្យបាត់បង់អស់រាល់ទំនុកចិត្ត។

ពួកយើងមិនអាចបន្តកិច្ចសន្យាជាមួយKang Ji Hwanទៀតបានទេ ដូច្នេះពួកយើងសម្រេចចិត្តបញ្ចប់កិច្ចសន្យានេះ។

ពួកយើងព្យាយាមប្រយ័ត្នប្រយែងឲ្យខ្លាំងជាងនេះ ដើម្បីកុំឲ្យកើតមានរឿងបែបនេះម្តងទៀតនៅថ្ងៃខាងមុខ និងគ្រប់គ្រងឲ្យម៉ត់ចត់បំផុតទៅលើតារារបស់ពួកយើង។

ជាថ្មីម្តងទៀតយើងសូមទោសអ្នករាល់គ្នាដែលធ្វើឲ្យបានការព្រួយបារម្ភ»។

ដោយឡែករឿងអាស្រូវរបស់Kang Ji Hwanលើកនេះ បានធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រុតចុះយ៉ាងខ្លាំង។ លើសពីនេះអាចមានផលប៉ះពាល់ដល់ការងារក្នុងវិស័យសិល្បៈរបស់លោក នៅថ្ងៃខាងមុខថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖  

Kang Ji Hwan
Kang Ji Hwan
Kang Ji Hwan
Kang Ji Hwan
Kang Ji Hwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]