ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា “លោក​ពុកកម្សត់” ដែលកំពុងអង្រួនអារម្មណ៍ មហាជនខ្លាំងមែនទែន។

សម្រាប់បទថ្មីមួយបទនេះដែរ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ផ្ទាល់ដោយអ្នកនាង ពេជ្រ សោភា។ ហើយបទនេះ ក៏ជាចំណងដៃយ៉ាងពិសេស របស់តារាស្រីរូបនេះ ច្រៀងជូនលោកឪពុករបស់ខ្លួន ដែលទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទោះជាយ៉ាងណាក្តី ចំពោះបទ “លោកពុកកម្សត់” នេះដែរ ទាំងអត្ថន័យ និងទំនុកច្រៀងគឺពិតជាជ្រាលជ្រៅខ្លាំងមែនទែន ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រស្តាប់ហើយ ស្ទើរតែស្រក់ទឹកភ្នែកតាម មិនតិចនាក់នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទថ្មីរបស់ពេជ្រ សោភា មានអត្ថន័យយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

ពេជ្រ សោភា
ពេជ្រ សោភា
បទ៖ “លោកពុកកម្សត់”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា