អង់គ្លេស៖ កីឡាករកំពូលរបស់ក្លិបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិអេស្ប៉ាញ David De Gea អាចនឹងបន្តរួមរស់ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ ជាមួយកិច្ចសន្យារយៈពេលវែង ក្នុងតម្លៃពលកម្ម ៣៥០,០០០ ផោន ក្នុងមួយសប្ដាហ៍ ដែលនេះគឺជាតម្លៃពលកម្ម ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាលទាត់សម្រាប់អ្នកចាំទី។

កីឡាករ De Gea

អ្នកចាំទីវ័យ ២៨ឆ្នាំ បានមករួមរស់ជាមួយ Man UTD អស់រយៈពេល ៨ឆ្នាំហើយ ប៉ុន្តែកាលពីរដូវកាលមុន រូបគេហាក់បង្ហាញចេតនាក្នុងការចាកចេញពីក្លិបមួយនេះ។ គ្រាន់តែទទួលបានដំណឹងថា De Gea អាចនឹងចាកចេញពី Man UTD ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ក៏បានដាក់ការចាប់អារម្មណ៍ចង់បាន ជម្រើសជាតិអេស្ប៉ាញនេះទៅលេងនៅទឹកដីបារាំង។

កីឡាករ De Gea

យ៉ាងណាមិញ Man UTD អន្ទងចិត្តអ្នកចាំទីដៃទីមួយ រូបនេះឲ្យនៅបន្តដោយព្រមតម្លើងថ្លៃ ពលកម្មនឿយហត់ឲ្យគេដល់ទៅ ៣៥០,០០០ ផោន ក្នុងមួយសបា្ដហ៍ ដែលនេះជាតម្លៃពលកម្មថ្លៃទីពីរនៅក្នុងក្លិប ពោលគឺនៅក្រោមតែខ្សែប្រយុទ្ធឈីលី Alexis Sanchez តែម្នាក់ប៉ុណ្ណោះ ដែលទទួលបាន ៥០០,០០០ ផោន ក្នុងមួយសប្ដាហ៍។ 

កីឡាករ De Gea

បើតាមការចុះផ្សាយរបស់ The Telegraph ការបន្តកុងត្រាថ្មីរបស់ De Gea អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែប្រសិនបើ De Gea មិនយល់ព្រមបន្តទេ នោះច្បាស់ថាគេពិតជាចាកចេញពី Manchester United នារដូវកាក្រោយ។

កីឡាករ De Gea

គួរបញ្ជាក់ផងដែរថា ក្លិប Manchester United ទើបតែបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធវ័យក្មេង ជម្រើសជាតិអង់គ្លេស Marcus Rashford ហើយសង្ឃឹមថានឹងអាចបន្តកុងត្រាថ្មីជាមួយអ្នកចាំទី David De Gea ដូចគ្នា៕

ប្រភព៖ Fox Sports Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]