អាមេរិក៖ តារាសម្តែងនិងជាផលិតករTom Cruise ដែលអ្នកគ្រប់គ្នាបានស្គាល់តាមរយៈ ខ្សែភាពយន្ត«Mission Impossible» ក៏ដូចជារឿង«Top Gun» បានប្រកាសដាក់លក់ផ្ទះលំហែដ៏ប្រណីតរបស់ខ្លួន ក្នុងតម្លៃ៥៩លានដុល្លារអាមេរិក រាប់​ឆ្នាំ​នៅ​តែ​មិន​មាន​ទីផ្សារ​។

ផ្ទះលំហែនោះ មានទីតាំងស្ថិតនៅទិសពាយ័ព្យ នៃសហរដ្ឋអាមេរិកដែលព័ទ្ធជុំវិញ ទៅដោយព្រៃ ភ្នំ នៃតំបន់ភ្នំTelluride, Colorado។ អ្វីដែលពិសេសនោះគឺ មានទីធ្លាជិះសេះ ទីធ្លាសម្រាប់ឧទ្ធម្ភាចក្រចុះចត មានបណ្ណាល័យ កន្លែងហាត់ប្រាណ មានអាងហែលទឹក ទីធ្លាវាយកូនកូល កន្លែងវាយបាល់បោះ និងកន្លែងជិះស្គីទឹកកកជាដើម។ ចំណែកទិដ្ឋភាពខាងក្នុងផ្ទះធំ មានបន្ទប់ទទួលភ្ញៀវ មានបន្ទប់គេងចំនួន៤ និងមានបន្ទប់ទឹកចំនួន៦ ជាមួយនឹងការតុបតែងយ៉ាង ស្រស់ស្អាតនៅខាងលើពិដាន ក៏ដូចជាការច្នៃម៉ូតកម្រាលឥដ្ឋយ៉ាងល្អប្រណីត ។ ចំណែកផ្ទះសម្រាប់ទទួលភ្ញៀវ មានបន្ទប់គេង៣ និង បន្ទប់ទឹក៣ផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្ទះរបស់Tom Cruise ត្រូវបានដាក់លក់តាំងតែពីឆ្នាំ២០១៤ ក៏ប៉ុន្តែនៅមិនទាន់លក់ចេញនៅឡើយ អ្នកឯកទេសអចលនទ្រព្យ បានលើកឡើងថានេះមិនមែនជាលើកទី១ទេ ដែលតារាល្បីៗពិបាករកទីផ្សារ ក្នុងការលក់ផ្ទះ តម្លៃរាប់លានរបស់ខ្លួន ដូច្នេះសង្ឃឹមថាផ្ទះ របស់Tom cruise នឹងអាចដាក់លក់ចេញឆាប់ៗនេះ៕  

Tom Cruise
ទិដ្ឋភាពផ្ទះរបស់Tom Cruise
ទិដ្ឋភាពផ្ទះរបស់Tom Cruise
ទិដ្ឋភាពខាងក្នុងផ្ទះរបស់Tom Cruise
ទិដ្ឋភាពខាងក្នុងផ្ទះរបស់Tom Cruise
ទិដ្ឋភាពខាងក្នុងផ្ទះរបស់Tom Cruise
ទិដ្ឋភាពខាងក្នុងផ្ទះរបស់Tom Cruise
ទិដ្ឋភាពផ្ទះរបស់Tom Cruise
ទិដ្ឋភាពផ្ទះរបស់Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]