ភ្នំពេញ៖ សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academy បានចាប់ផ្តើមបេសកម្មលើកដំបូងរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និងប្រវត្តិសាស្រ្តដ៏ល្អផូរផង់ ដោយមានការចូលរួមដំណើរពីកំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះគឺលោក Step និងកញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរ ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត។ 

តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរ ឃើញថាមានចំនួនអ្នកចូលមើល និងចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍ និង តំបន់ប្រាសាទអង្គរវត្ត អង្គរតូច) ដែលជាសម្បត្តិបេតិកភណ្ឌរូបីរបស់ប្រជាជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន។ 

កញ្ញា សាឡាត់ ស្រីឡាង និងក្រុមការងារ
រូបថតប្រាសាទអង្គរវត្តដែលថតដោយ Oppo
លោក Step
កញ្ញា សាឡាត់ ស្រីឡាង

យោងតាមការឲ្យដឹងរបស់តារាចម្រៀង និងតារាសម្តែងដ៏ស្រស់សោភាទាំងពីររូបនេះបានឲ្យដឹងថា OPPO Photography Academy គឺជាសមាគមថតរូបមួយ ដែលបានជួយបណ្តុះបណ្តាលដល់អ្នកដែលស្រលាញ់ការថតរូបបែបច្នៃប្រឌិតតាមទូរស័ព្ទដៃ Reno 10X Zoom ដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេស្តីអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ទៅកាន់ពិភពលោកឲ្យកាន់តែល្បីរន្ទឺ។ 

បុរសសង្ហាភ្នែកតូចកូនកាត់ចិនលោក Step បានឈរថតនៅពីមុខប្រាសាទកោះកេរ្តិ៍ដ៏ល្បីរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ 72 គ.ម តាមផ្លូវជាតិលេខ 23 គ.ម ពីទីរួមខេត្តសៀមរាប និងតាមផ្លូវលេខ 211 និងផ្លូវលំចំងាយ 49 គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ សាងសង់លើផ្ទៃដីខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី4 អំឡុងឆ្នាំ (928-942)។ ប្រាសាទកោះកេរ្តិ៍មានលក្ខណៈជាប្រាសាទភ្នំ មានកម្ពស់ប្រមាណ 35 មែ៉ត្រ ចែកចេញជា 7 ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខទៅទិសខាងលិច ទៅរករាជធានីអង្គរ។ វាជារាជធានីចំណាស់បែបបុរាណ ដែលមានអាយុកាលជាង 1000 ឆ្នាំមកហើយ។ 

ចំណែកស្រីស្អាតបានកម្ពស់ សាឡាត់ ស្រីឡាង វិញ បានឈរបង្ហាញរាងដ៏ស្រឡូនរបស់ខ្លួននៅតាមជ្រុងនានានៃបរិវេណប្រាសាទអង្គរតូច ដែលមើលទៅស្ទីលថតរូបរបស់នាងស្អាតមិនចាញ់តារាក្រៅស្រុកឡើយ។ ស្ទីលថតរបស់នាងហាក់បានកំពុងប្រាប់ពិភពលោកថា ប្រាសាទអង្គរវត្ត គឺជាកេរ្តិ៍តំណែលរបស់ជាតិខ្មែរ ហើយប្រទេសកម្ពុជាក៏ចាប់ផ្តើមប្រើទង់ជាតិ ដែលមានរូបប្រាង្គប្រាសាទអង្គរវត្តចាប់តាំងពីឆ្នាំ1850 មកម្ល៉េះ ដើម្បីបង្ហាញពីអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់ជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន ហើយប្រាសាទអង្គរវត្តត្រូវបានគេចាត់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកចាប់ពីតាំងពីឆ្នាំ1992 របស់អង្គការយូណេស្កូ ដែលវាគឺជាមហាកិត្តិយសមួយសម្រាប់ប្រជាជនខ្មែរ ហើយកូនខ្មែរគ្រប់ជំនាន់ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវអភិរក្សថែរក្សាប្រាសាទបុរាណប្រវត្តិសាស្រ្តនេះទាំងពេលបច្ចុប្បន្នកាល និងអនាគតកាល ថែមទាំងត្រូវមានមោទកភាពចំពោះសម្បតិ្តមហាសាលនេះ ទាំងនៅក្នុងស្រុក និងនៅចំពោះមុខសហគមន៍អន្តរជាតិថែមទៀតផង។ 

លោក Step និងក្រុមការងារ
កញ្ញា សាឡាត់ ស្រីឡាង
កញ្ញា សាឡាត់ ស្រីឡាង

ដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាត និងភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការនេះ https://www.facebook.com/oppoacademykh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង