កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកនិយមចូលចិត្តតាមដាន Kpop ប្រហែលជាធ្លាប់បានស្គាល់ ក្រុមចម្រៀងស្រី T-ara ដ៏ល្បីល្បាញមួយក្រុមនេះរួចមកហើយ។ ពួកគេជាក្រុមចម្រៀង ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាំងពីបង្ហាញខ្លួនដំបូង។

គួររំលឹកផងដែរថា T-ara បានបង្ហាញខ្លួនដំបូង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ ជាមួយនឹងបទចម្រៀង ដែលមានចំណងជើងថា "Lie"។ តាំងពីពេលនោះមក ពួកគេទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ស្ទើរតែមិនគួរឲ្យជឿ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ចាប់តាំងពីកិច្ចសន្យារបស់ពួកគេជាមួយនឹង ផលិតកម្ម MBK ត្រូវបានបញ្ចប់ សមាជិកផ្សេងៗចាប់ផ្ដើមបែកគ្នា អ្នកខ្លះទៅធ្វើជាតារាចម្រៀងទោល អ្នកខ្លះទៅធ្វើជាតារាសម្ដែង ធ្វើឲ្យហ្វេនមានការនឹករលឹកយ៉ាងខ្លាំង។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ សមាជិកក្រុម T-ara ដែលនៅសល់ទាំង ៤នាក់គឺ Qri Eunjung Hyomin និង Jiyeon បានបង្ហាញអ្នកគាំទ្រពីគម្រោងថ្មីមួយ ដែលពួកគេនឹងមកជួបជុំគ្នា នៅក្នុងវីដេអូ Live ជជែកជាមួយអ្នកគាំទ្រ ដើម្បីអបអរថ្ងៃគម្រប់ខួប ១០ឆ្នាំនៃការបង្កើតក្រុម។

កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង ៤រសៀល៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាព T-ara
រូបភាព T-ara
រូបភាព T-ara
រូបភាព T-ara
រូបភាព T-ara
រូបភាព T-ara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]