ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ របស់ស្ថានីយ៍ទូរទ្សនស៍ CBS (CTN, MyTV, CNC) កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ ជើងខ្លាំងកម្ពុជា បានប្រកួតឈ្នះ កីឡាករអ៊ីតាលី Di Vara Lorenzo ដោយកីឡាករអ៊ីតាលី បានសុំបញ្ឈប់ការប្រកួតត្រឹមទឹកទីពីរ។ 

រឿង សោភ័ណ្ឌ និង Di Vara Lorenzo

ការប្រកួតនៅក្នុងទឹកទីមួយ កីឡាករទាំងពីរមិនសូវជាសម្រុកគ្នាប៉ុន្មាននោះទេ។ ប៉ុន្តែគ្រាន់ចូលទឹកទីពីរភ្លាម កីឡាករទាំងពីរបានបុកសម្រុកគ្នាខ្លាំង រហូតកីឡាករអ៊ីតាលី ត្រូវដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ វាយកែងឲ្យបែកយ៉ាងឈាមពេញផ្ទៃមុខ និងត្រូវអាជ្ញាកណ្ដាលរាប់ដល់ ១០។

សកម្មភាពក្នុងការប្រកួត

ចង់ដឹងថាការប្រកួតនោះ រឿង សោភ័ណ្ឌ ផ្ដួល Di Vara Lorenzo យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!! 

វីដេអូ៖ Sport Zone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]