យោងទៅតាមសារពត៌មាន Huffingpost បានអោយដឹងថា កាលពីពេលថ្មីៗនេះ លោក ម៉ាក ចេកុប Marc Jacobs បានរៀបចំនូវ ការបង្ហាញម៉ូតមួយ ខ្នាត អន្តរជាតិមួយ នៅឯទីក្រុង Lexington  ដែលមាន ការចូលរួម ពីពួកអភិជន និង អ្នកមានស្នាដៃ ក្នុងពិភពសិល្បៈ ជាច្រើននាក់ផងដែរ។ ការបង្ហាញ ម៉ូតនេះ ធ្វើឡើង គឺដើម្បី បង្ហាញ នូវម៉ូត សំលៀកបំពាក់ សំរាប់រដូវ ស្លឹកឈើជ្រុះ ដែលម៉ូតសំលៀកបំពាក់ទាំងអស់នេះ សុទ្ធសឹងតែ ជាគំនិត និងការច្នៃប្រឌិត ដ៏ប៉ិនប្រសប់ របស់លោក ចេកុប។

យ៉ាងណាមិញ អ្វីដែលគួរអោយ រំជើបរំជួល លើវេទិកានៃការដើរ បង្ហាញម៉ូត ទាំងមូលនោះគឺ តារាបង្ហាញម៉ូតស្រី Lily McMenamy ដែលមានអាយុ ១៨ឆ្នាំ នោះ បានដើរបង្ហាញ ម៉ូត ដោយពុំមាន ពាក់អាវអ្វីឡើយ នៅផ្នែកខាងលើ ហើយនាងស្លៀកតែខោខ្លី ដែលមើលទៅ ពិតជាសិចស៊ី ព្រោះថា តារាស្រីរូបនេះ មានដងខ្លួន ស្រឡូន សខ្ចី និងគ្មានស្លាកស្នាមអ្វីទាំងអស់។ នៅពេលដែលនាង ដើរនៅលើឆាក នាងគ្រាន់តែយកដៃម្ខាង មកបាំងលើដើមទ្រូងបន្តិច តែប៉ុណ្ណោះ។

តើប្រិយមិត្តយល់ថា ការដើរបង្ហាញម៉ូតបែបនេះ ត្រឹមត្រូវដែររឺទេ? សូមប្រិយមិត្តទស្សនារូបភាពរបស់នាងទាំងអស់គ្នា៖







ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]