ភ្នំពេញ៖ តារាស្រី ប៊ី សុធារី ដែលជាMiss Universe Cambodia ឆ្នាំ២០១៧ និងតារាបង្ហាញម៉ូត អ្នកនាង សូរ្យ អេនណា តែងមានសកម្មភាពការងារ សិល្បៈរួមគ្នាជាច្រើន ដែលធ្វើឲ្យទំនាក់ទំនង ពួកគេកាន់តែជិតស្និទ្ធ និងស្រលាញ់រាប់អានគ្នា ដូចជាបងប្អូនស្រីទៀតផង។

ប៉ុន្តែ មួយរយៈចុងក្រោយនេះ តារាស្រីទាំងពីររូបនេះ មានភាពមមាញឹក ជាមួយការងារសិល្បៈរៀងខ្លួន ទើបបណ្ដាលឲ្យពួកគេ មិនសូវបានចំណាយ ពេលវេលាជួបគ្នាប៉ុន្មាននោះទេ។ គួរបញ្ជាក់ថា សុធារី និងអេនណា បានស្គាល់និងរាប់អានគ្នាយ៉ាងជ្រាលជ្រៅ រយៈពេល៧ឆ្នាំរួចមកហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពួកគេទាំងពីរ មិនមានរូបថតជាផ្លូវការ ជាមួយគ្នានោះទេ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាស្រីស្រស់ទាំងពីររូបនេះ បានបង្ហោះរូបភាពរួមគ្នាជាច្រើនសន្លឹក ក្នុងគណនីហ្វេសប៊ុក ដែលធ្វើឲ្យមហាជនឃើញហើយ សឹងតែទប់អារម្មណ៍មិនបាន ព្រោះតែសម្រស់ដ៏លេចធ្លោរបស់ពួកគេ និងមានភាពស្រស់ស្អាតមិនចាញ់គ្នានោះទេ។

ក្នុងនោះដែរ អ្វីដែលពិសេស ប៊ី សុធារី និង សូរ្យ អេនណា មានស្ទាយ៍តុបតែងខ្លួន យ៉ាងប្លែកភ្នែក និងមើលទៅស៊ិចស៊ី ស្មើដៃតែម្ដង ដែលសាកសមទៅនឹងឈ្មោះជាបវរកញ្ញាពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ប៊ី សុធារី
ប៊ី សុធារី
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា និងប៊ី សុថារី
រូបថតជាផ្លូវការរបស់ ប៊ី សុធារី និងសូរ្យ អេនណា
រូបថតជាផ្លូវការរបស់ ប៊ី សុធារី និងសូរ្យ អេនណា
រូបថតជាផ្លូវការរបស់ ប៊ី សុធារី និងសូរ្យ អេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា