ម៉ាឡេស៊ី៖ មានរឿងជាច្រើនដែលយើងមិនពេញចិត្ត ឬស្អប់ នៅពេលយើងទៅមើលកុនម្តងៗ។ ជាក់ស្តែង ថ្មីៗនេះ មានបុរសម្នាក់បានចែករំលែករឿងដ៏ហួសចិត្តមួយ ដែលលោកបានជួបប្រទះផ្ទាល់ ពេលកំពុងមើលកុន។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ Aimnsyzwn (@Mangsuzuran) បានឱ្យដឹងថា លោកបានបង្ហោះរូបថតនារីម្នាក់ ដែលបានដាក់ជើងលើកៅអីរបស់លោក ធ្វើព្រងើយ ដោយមិនជំពាក់លុយពីណាមួយរៀល ធ្វើឱ្យលោកហួសចិត្តជាខ្លាំង។

ក្នុងនោះដែរ លោក Aimnsyzwn បានសរសេររៀបរាប់ថា៖

«ជើងស្អាតមែនចែ។ តើអ្នករាល់គ្នានឹងធ្វើអ្វី នៅពេលអ្នកជួបប្រទះរឿងបែបនេះ?»

មិនយូរប៉ុន្មាន មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់ បានរិះគន់ចំៗទាក់ទិនទៅនឹងនារីម្នាក់នេះ ថានាងគ្មានរបៀប គ្មានសុជីវធម៌ក្នុងខ្លួន។

ដោយអ្នកខ្លះបាននិយាយលេងសើចថា គួរតែប្រាប់ចែម្នាក់ហ្នឹង ឱ្យយកជើងដាក់ពីលើក្បាលខ្ញុំយកតែម្តងទៅ។

ចំណែក អ្នកខ្លះទៀតបាននិយាយថា គួរតែយកអីចាក់ជើងគាត់យកតែម្តងទៅ កុំឱ្យគាត់ធ្វើបែបនេះម្តងទៀត។

យ៉ាងណាមិញ យើងពុំទាន់ដឹងថា តើលោក Aimnsyzwn នឹងដោះស្រាយបញ្ហានេះដោយរបៀបណានោះទេ។ សង្ឃឹមថា គាត់នឹងអាចនិយាយប្រាប់ចែនោះឱ្យបានស្រួលបួលទៅចុះ៕

សារលោក Aimnsyzwn សរសេរលើ Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]