កូរ៉េខាងត្បូង ៖ បន្ទាប់ពីបញ្ចេញបទចម្រៀងថ្មី ទទួលបានការគាំទ្រខ្លាំង ថ្មីៗនេះតារាស្រីសាច់សខ្ចី Suli អតីតសមាជិកក្រុម f(x) បានចូលរួមក្នុងកម្មវិធី Fashion Event មួយ ដោយបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាត ធ្វើឲ្យមហាជនពោលសរសើរមិនដាច់ពីមាត់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឆ្លងកាត់រឿងអាស្រូវ និងការរិះគន់រាល់ថ្ងៃ តារាស្រីរូបនេះ ហាក់ដូចជាត្រឡប់មករកសភាពដើមវិញ កាន់តែច្រើនឡើង។

ថ្មីៗនេះនាងបានចូលរួមតាមកម្មវិធីធំៗ ទាំងកម្មវិធីតាមប៉ុស្តិ៍ទូរទស្សន៍ និងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ ជាមួយនឹងការការតុបតែងខ្លួន យ៉ាងស្រស់ស្អាត និងស្រស់ស្រាយ ខុសពីមួយរយៈពេលកន្លង ដែលនាងតែងតែបង្ហាញភាពមិនប្រក្រតី ដោយការបង្ហោះរូបភាពប្លែក ជាមួយនឹងទឹកមុខស្លេកស្លាំង មើលមិនយល់ជាដើម។

អ្នកគាំទ្របង្ហាញអារម្មណ៍រីករាយជាខ្លាំង ពេលដែលបានឃើញ នាងត្រឡប់មករកសភាពស្រស់ស្រាយ និងគួរឲ្យស្រលាញ់បែបនេះជាថ្មី៕

ទស្សនារូបភាព Suli ខាងក្រោម ៖ 

រូបភាព Suli
រូបភាព Suli
រូបភាព Suli
រូបភាព Suli
រូបភាព Suli
រូបភាព Suli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]