កូរ៉េខាងត្បូង៖ ជាការពិត រឿងរ៉ាវតូចៗ របស់តារាកូរ៉េ ដែលបានបង្ហាញឲ្យឃើញ ជាសាធារណៈ ជួនកាល ធ្វើឲ្យអ្នកគាំទ្រ​ស្មុគស្មាញ និងមិនអាចរកស្វែងរកចម្លើយបានទៀតផង និងឆ្ងល់ថា ហេតុអ្វី ពួកគេ ធ្វើបែបនេះ ឬបែបនោះ។ ក្នុងនោះដែរ គេចាប់អារម្មណ៍បានថា តារាKpop ចូលចិត្តពាក់ម៉ាស់ ស្ទើរតែគ្រប់ៗគ្នា នៅក្នុងព្រលានយន្តហោះ។ ថាតើហេតុអ្វី​បានជា ពួកគេធ្វើបែបនេះ ជាស្ទាយ៍ ឬក៏មានហេតុផលអ្វី?

ជាក់ស្តែង កាលពីថ្មីៗនេះដែរ នៅក្នុងគណនីយូធូប របស់Seulgi សមាជិកក្នុងក្រុម Red Velvet បាននិយាយរឿងមួយចំនួន ជាមួយនឹងLifestyle សកម្មភាពរបស់នាង នៅសហរដ្ឋអាមេរិក ហើយក៏ឆ្លៀតនិយាយរឿងមួយ ដែលហ្វេនឆ្ងល់ជាយូរណាស់មកហើយ គឺគ្រប់តារាៗ សុទ្ធតែពាក់ម៉ាស់ភាគច្រើន។

ជាមួយគ្នានោះដែរ Seulgiក៏បាននិយាយថា មិនថានាង ឬតារាផ្សេងនោះទេ តែងតែមានកាលវិភាគរវល់ពេញមួយថ្ងៃ ត្រូវហោះហើរគ្រប់ទីកន្លែង។ ហើយនាងក៏បានទម្លាយ ថា​ នៅលើយន្តហោះ នាងចូលចិត្តបិទបង្អួចយន្តហោះ និងមិនធ្វើអ្វីគ្រប់យ៉ាង ទោះការងារនោះ ពិសេសប៉ុណ្ណាក៏ដោយ។ Seulgi បាននិយាយថា«ខ្ញុំមិនធ្វើអីច្រើនទេ ក្រៅពី គេងញ៉ាំហើយគេង ងើបឡើង ញ៉ាំទៀត និងមើលរឿងប៉ុណ្ណឹងឯង»។

ប៉ុន្តែទោះបីជាយ៉ាងណា ការដែលញ៉ាំហើយគេង នៅលើយន្តហោះ ច្រើនម៉ោង នឹងធ្វើឲ្យមុខរបស់នាង ឡើងហើម នៅពេលចុះចត។ ដូច្នេះហើយ ទើបតម្រូវឲ្យនាង ពាក់ម៉ាស់ ហើយត្រូវរើសម៉ាស់ពណ៌ខ្មៅទៀតផង។ ជាពិសេស មិនថានាង និងតារាផ្សេងៗ សុទ្ធតែយកម៉ាស់ពណ៌ខ្មៅ ដើម្បីបិទបាំងមុខហើមៗរបស់ពួកគេ ក្រោយហោះហើរអស់រយៈពេលច្រើនម៉ោង។

យ៉ាងណាមិញ Seulgi ក៏បានបញ្ជាក់ដែរថា បើសិន ហ្វេន ឃើញអាយដលរបស់ខ្លួន ពាក់ម៉ាស់បែបនេះ គួរតែសប្បាយចិត្ត ព្រោះថា ជាសញ្ញាមួយ ដែលបញ្ជាក់បានថា តារាៗ មានក្តីសុខនៅលើយន្តហោះ បានសម្រាក និងញ៉ាំអាហារច្រើន៕

Seulgi
តារាៗពាក់ម៉ាស់ នៅក្នុងព្រលានយន្តហោះ
តារាៗពាក់ម៉ាស់ នៅក្នុងព្រលានយន្តហោះ
តារាៗពាក់ម៉ាស់ នៅក្នុងព្រលានយន្តហោះ
តារាៗពាក់ម៉ាស់ នៅក្នុងព្រលានយន្តហោះ
តារាៗពាក់ម៉ាស់ នៅក្នុងព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]