បរទេស៖ តារាចម្រៀងស្រីស្បែកខ្មៅBeyonce ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះច្បាស់ ព្រោះនាងមានឈ្មោះល្បីល្បាញខ្លាំងទូទាំងពិភពលោក។

ជាក់ស្តែងថ្មីៗនេះ Beyonceដឹកដៃស្វាមីតារាចម្រៀងប្រុសJay Z ចូលរួមក្នុងកម្មវិធីសម្ភោធខ្សែភាពយន្ត The Lion King European Premiere នៅក្នុងទីក្រុងLondon ប្រទេសអង់គ្លេស។ ដោយនៅក្នុងរឿងនេះនាង ជាអ្នកបញ្ចូលសម្លេង និងជាអ្នកច្រៀងចម្រៀងសម្រាប់រឿងនេះផ្ទាល់ផងដែរ។

ទៀតសោតការបង្ហាញខ្លួនរបស់តារាស្រីវ័យ៣៧ឆ្នាំរូបនេះ តុបតែងខ្លួនស្រស់ស្អាត ជាមួយរ៉ូបវែងពណ៌មាសយ៉ាងស៊ិចស៊ី ផាត់មុខបែបស្រាលៗ ធ្វើសក់ត្រង់ធម្មតា ប៉ុន្តែអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។

យ៉ាងណាមិញ ទោះបីជារូបរាងរបស់នាង មានសាច់ទ្រលុកទ្រលន់ មិនស្រឡូនក៏ពិតមែន ប៉ុន្តែពេលតែងខ្លួនបែបនេះ ស្អាតលេចធ្លោនៅក្នុងកម្មវិធីតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖  

Beyonce
Beyonce
Beyonce
Beyonce
Beyonce និងស្វាមី
Beyonce និងស្វាមី
Beyonce និងស្វាមី
Beyonce និងស្វាមី
Beyonce និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]