កូរ៉េខាងត្បូង៖ BTS គឺជាក្រុមចម្រៀងកូរ៉េបុរស ដែលកំពុងតែទទួលប្រជាប្រិយភាពខ្លាំង ជាមួយនឹងទេពកោសល្យនៃការច្រៀង រាំ សម្ថភាពក្នុងការផលិតចម្រៀង ផ្សេងៗជាច្រើនទៀត បូកផ្សំជាមួយនឹង រូបរាងដ៏ស្រស់សង្ហា ភាពក្រមិចក្រមើម និងភាពស៊ីសង្វាក់គ្នា រវាងសមាជិកក្រុមបានធ្វើឲ្យBTS ឈរនៅកំពូល​លំដាប់ក្នុងវិស័យKpop  នាពេលនាពេលបច្ចុប្បន្ននេះ។

កាលពីពេលថ្មីៗនេះ ពួកគេ បានធ្វើអ្នកគាំទ្រជាច្រើនទប់ សំណើចមិនបាននៅពេលដែល ពួកគេបានឃើញរូបថតចាស់ៗ ប៉ុន្មានសន្លឹករបស់សមាជិកក្រុមBTS ថតដាក់Passport កាលពីឆ្នាំ២០១៧ កន្លងទៅ។

អ្វីដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ត្រឹមរយៈពេលតែ២ឆ្នាំសោះ បានធ្វើឲ្យសមាជិកនីមួយៗរបស់​BTS មើលទៅមានភាពខុសប្លែកយ៉ាងខ្លាំង អ្វីដែលកត់សម្គាល់នោះគឺ ការលេងម៉ូតសក់របស់ពួកគេ។ ហើយគេសង្កេត​ឃើញ​ថា ក្នុងចំណោមរូបទាំងអស់នោះ រូបថតសមាជិកដែលធ្វើឲ្យអ្នកគាំទ្រ ទប់សំណើចមិនបាន ជាងគេនោះគឺSuga ដែលពួកគេបានលើកឡើងថាSuga ពេលនោះមើលទៅហាក់ដូចជា តួអង្គSakamoto ក្នុងតុក្កតា យ៉ាងដូច្នោះដែរ៕

ចង់ដឹងថាខុសប្លែកយ៉ាងណា សូមទៅទស្សនាទាំងអស់គ្នា៖

BTS
BTS កាលពីឆ្នាំ២០១៧
BTS- Joongkook
BTS- jimin
BTS-Jin
BTS- Suga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]