ភ្នំពេញ៖ កញ្ញា ណាក់ ស្រីណា ជាពិធីការនី ដ៏មានប្រជាប្រិយភាពមួយរូប ដែលមានរូបសម្ភស្សស្រស់ស្អាត តាមបែបធម្មជាតិ គួរឲ្យចាប់អារម្មណ៍ទៀតផង។

មួយរយៈនេះ គេសង្កេតឃើញថា តារាមុខសុភាពរូបនេះ មានភាពមមាញឹកយ៉ាខ្លាំងក្នុងអាជីពសិល្បៈ ជាពិសេសត្រូវប៉ាន់ជាមួយ កាងារថតម៉ូត ឲ្យសម្អាងការនានាផងដែរ។ យ៉ាងណាមិញ ពេលដែល ណាក់ ស្រីណា តុបតែងខ្លួន ក្នុងឈុតបុរាណ គឺមានភាពសាកសមនិង មើលទៅដូចជា នារីខ្មែរពិតៗតែម្ដង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ណាក់ ស្រីណា បានបង្ហោះរូបភាព ក្នុងឈុតសម្លៀកបំពាក់ ឈ្មោះថា «មច្ឆាអង្គរ» ដែលជាការកែច្នៃឡើង តាមបែបបុរាណខ្មែរ ថែមទាំងធ្វើពី ក្រណាត់ខ្មែរ អមដោយការ ផាត់មុខស្រាលៗទៀតនោះ ធ្វើឲ្យសម្រស់របស់នាង មើលទៅសមសួនយ៉ាងខ្លាំង។

ក្នុងពេលនោះដែរ ក្រោយពីបង្ហោះរូបភាព មិនទាន់បានប៉ុន្មានផង អ្នកគាំទ្ររបស់ ស្រីណា បានបញ្ចេញមតិសរសើរពី សម្រស់ស្រស់សោភា គួរឲ្យចង់គយគន់ របស់នាង ក្នុងឈុត «មច្ឆាអង្គរ»នោះគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា ពេលក្នុងឈុត«មច្ឆាអង្គរ»
ណាក់ ស្រីណា ពេលក្នុងឈុត«មច្ឆាអង្គរ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា