កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីល្បីឈ្មោះ HyunA បានធ្វើសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ នៅក្នុងបណ្ដាញអ៊ីនធើណែត បន្ទាប់ពីនាងបានបញ្ចេញមតិទៅលើ រូបភាពដែលកម្លោះសង្ហា Hyojong បានបង្ហោះ ជាមួយនឹងសារខ្លីៗថា ៖

«មើលទៅវាសង្ហាពេកហើយ! ឆាប់ស្លៀកសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវទៅ»។

ការបញ្ចេញមតិរបស់នាង ធ្វើឲ្យអ្នកគាំទ្រអស់សំណើចយ៉ាងខ្លាំង ហើយគិតថានាងទំនងជាហួងហែង សង្សាបណ្ដូលចិត្តម្នាក់នេះខ្លាំងណាស់ហើយ ព្រោះតែរូបភាពដែល Hyojong បានបង្ហោះក្នុង Instagram នេះគឺជារូបដោះអាវ បញ្ចេញរាងកាយល្វែងលើយ៉ាងស៊ិចស៊ី ដល់ថ្នាក់ធ្វើឲ្យហ្វេន រំជើបរំជួលមិនតិចទេ។

គួរបញ្ជាក់ផងដែរថា ទោះបីជាគូស្នេហ៍ខុសវ័យមួយគូនេះ ធ្លាប់ទទួលបានមតិរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួនក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះ មនុស្សជាច្រើនបានបង្ហាញការស្រលាញ់ និងការគាំទ្រចំពោះពួកគេ កាន់តែខ្លាំងឡើងហើយ។ នេះក៏ព្រោះតែសេចក្ដីស្នេហា ដ៏ផ្អែមល្ហែមរបស់ពួកគេ ដែលតែងតែបង្ហាញឲ្យមហាជនបានឃើញជារឿយៗ រហូតហ្វេនៗទទួលបានអារម្មណ៍រំភើបទៅតាម គូស្នេហ៍តារាល្បីមួយគូនេះ៕

ចង់ដឹងថា តើរូបភាព Hyojong បង្ហោះសិចស៊ីកម្រិតណាទើប HyunA ដល់ថ្នាក់ហួងហែងបែបនេះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព HyunA
រូបភាព HyunA
រូបភាព Hyojong
រូបភាព Hyojong
រូបភាព Hyojong
រូបភាព Hyojong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]