បាត់ដំបង៖ នាពេលនេះតារាពហុជំនាញអ្នកនាង សុន ស្រីពេជ្រ និងគ្រួសារបានជួបទុក្ខជាទម្ងន់ព្រោះត្រូវបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងគ្រួសារពោរពេញដោយភាពទុក្ខសោក ការសោកស្តាយយ៉ាងខ្លាំងត្រឹមរយៈពេលមួយពព្រិចភ្នែក។

ដោយឡែកកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងក្រុមគ្រួសារ បាននាំគ្នាធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង ដើម្បីទៅលេងបងស្រីនៅឯស្រុក ក៏ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែទទួលបានដំណឹងបងស្រីបានបាត់បង់ជីវិតទៅហើយ ដែលស្ថានភាពពេលនេះស្ទើតែទទួលយកមិនបាន។

បន្ថែមលើសពីនេះ នាងក៏បានធ្វើការរៀបរាប់ថា៖«បងប្អូនមានកម្មវិធីមិនដែលបាត់គ្នាទេ ប្អូននៅសល់តែ៣ខែទៀតប្អូនការហើយហេតុអ្វីប្អូនមិនឃើញវត្តមានបងម្នាក់ចឹងបងស្រី លឿនពេកហើយបងអើយ ថ្ងៃនេះប្អូនទៅបាត់ដំបងទៅលេងបងបែរជាទៅចូលរួមបុណ្យសពបងទៅវិញ ប្អូនទទួលមិនបានទេ អាណិតកូនស្រីពៅបងណាស់ធ្លាប់តែគេងកើយដៃម្តាយទោះម្តាយបែកញើសជោគប្រាណក៏នៅតែថើបម្តាយ តែអីលូវក្មួយលែងឃើញលែងបានថើបម្តាយទៀតហើយ បងស្រីខ្ញុំលំបាកជាងគេ កម្សត់ជាងគេក្នុងចំណោមបងប្អូនទាំង៧នាក់ ឥលូវបងសម្រាកចុះបងហត់ណាស់ហើយ សូមវិញ្ញាណក្ខន្ធ័បងបានទៅសុគតិភព »។

ទន្ទឹមនឹងសារមួយនេះដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ដែលពិតជាសោកស្តាយ ដែលបងស្រីត្រូវចាកចេញដូច្នោះ។ យ៉ាងណាមិញ ការស្លាប់របស់បងស្រីតារារូបនេះ មិនទាន់បានប្រាប់ពីមូលហេតុនៃការស្លាប់ពិតប្រាកដនៅឡើយនោះទេ ដូច្នោះរង់ចាំព័ត៌មានបន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
ឪពុកសុន ស្រីពេជ្រ ពេលទៅលេងបងស្រី
សុន ស្រីពេជ្រ ពេលទៅលេងបងស្រី
សុន ស្រីពេជ្រ និងគ្រួសារពេលទៅលេងបងស្រី
បងស្រីសុន ស្រីពេជ្រ ដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ