កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៥ ខែកក្កដាម្សិលមិញនេះ ក្រុមចម្រៀងបុរសកូរ៉េល្បីឈ្មោះ MOSTRA X បានបង្ហាញខ្លួនព្រលានយន្តហោះ Incheon ត្រៀមហោះហើរទៅប្រទេសអង់គ្លេស ដើម្បីទៅថតកម្មវិធីនៅទីនោះ។

ជាមួយគ្នានេះ Wonho សមាជិកមួយរូបក្នុងក្រុម MOSTRA X បានធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍ទៅលើរូបលោកយ៉ាងខ្លាំង ព្រោះ Wonhoស្លៀកពាក់ស្ទាយ៍ប្លែក ហើយគ្មានតារាប្រុសកូរ៉េរូបណាស្លៀកបែបនេះពីមុនមកទេ។

ដោយWonho បានពាក់អាវយឺតពណ៌ស និងពាក់អាវក្រឡាៗខៀវ-ក្រហមដៃវែងពីលើ។ ប៉ុន្តែបើក្រឡេកមកមើលខោវិញ គឺលោកស្លៀកខោខ្លី ស្រដៀងទៅនឹងខោក្នុងបុរស(Boxer)។

គួរដឹងផងដែរថាខោដែលលោកស្លៀកជាប៊្រេនរបស់Vetements ជាប្រភេទខោខ្លីបុរសសម្រាប់ហែលទឹក និងមានតម្លៃរហូតដល់៣៩០ដុល្លារ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកមានភាពជឿជាក់ខ្លាំង គ្មានភាពអៀនក្នុងការស្លៀកខោបែបនេះសោះ។ ជាមួយគ្នានេះ លោកថែមទាំងថតរូបខ្លួនផុសនៅក្នុងបណ្តាញសង្គមទៀតផង។

ដោយឡែកស្ទាយ៍ស្លៀកពាក់របស់Wonhoលើកនេះ មានអ្នកគាំទ្រមួយចំនួននិយាយថា វាមើលទៅដូចជាចម្លែក។ ស្របពេលអ្នកគាំទ្រមួយចំនួនទៀតសរសើរថា ទោះបីជាលោកស្លៀកបែបនេះពិតមែន តែលោកនៅតែសង្ហាដដែលទៅវិញ៕

ចង់ជ្រាបកាន់តែច្បាស់ថាស្ទាយ៍ស្លៀកពាក់ប្លែកយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Wonho
Wonho
Wonho
Wonho
Wonho
ខោដែល Wonho ស្លៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]