អង់គ្លេស៖ Everton បាននាំចូលជាផ្លូវការនូវសមាសភាពខ្សែបម្រើថ្មី ពីមេឃខៀវ Manchester City គឺកីឡាករ Fabian Delph ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្នុងតម្លៃខ្លួន ១០លានផោន។ 

កីឡាករ Fabian Delph

ក្រៅពីតំណែងជាខ្សែបម្រើ Fabian Delph ក៏អាចលេងជាស្លាបឆ្វេងផងដែរ។ រយៈពេល ៤រដូវកាល Delph ចូលលេងបាន ៨៩ប្រកួតឲ្យ Man City ដោយក្នុងនោះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Pep Guardiola កីឡាករ Delph បង្ហាញខ្លួនក្នុងជម្រើសដំបូងបាន ១១ដង។ 

កីឡាករ Fabian Delph

ជុំវិញការផ្ទេរមកកាន់ Everton កីឡាករវ័យ ២៩ឆ្នាំ Fabian Delph បានប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិប យ៉ាងដូច្នេះថា “គ្រប់ពេលដែលខ្ញុំលេងជាមួយ Everton មិនថាក្នុងដី ឬក្រៅដី ចំណុចដំបូងដែលខ្ញុំចាប់អារម្មណ៍គឺ អ្នកគាំទ្រដ៏អស្ចារ្យ។” ។

Delph បន្តថា “ខ្ញុំពិតជាសប្បាយចិត្តដែលបានមកទីនេះ។ ខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំមាន និងធ្វើឲ្យអស់ពីសមត្ថភាព មិនឲ្យក្រោម ១០០ភាគរយនោះទេ។ សង្ឃឹមថាពួកយើងនឹងទៅមុខជាមួយគ្នា ទាំងអ្នកគាំទ្រ និងកីឡាករដើម្បីធ្វើអ្វីមួយដែលពិសេស” ។

កីឡាករ Fabian Delph

គួរបញ្ជាក់ផងដែរថា Fabian Delph ក៏ជាកីឡាករជម្រើសជាតិអង់គ្លេស មួយរូបផងដែរ ដោយគេបានចូលលេងឲ្យ ក្រុមរហស្សនាមតោកំណាច បានចំនួន ២០ដង៕

កីឡាករ Fabian Delph

តោះទៅទស្សនាវីដេអូ ដែល Everton ស្វាគមន៍ការមកដល់របស់ Fabian Delph ទាំងអស់គ្នា!! 

ប្រភព៖ Fox Sport Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]