ថៃ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយមានការបែកធ្លាយវីដេអូឃ្លីបមួយ ដែលគូស្នេហ៍ប្រុសស្រីវ័យក្មេងមួយគូ បានប្រព្រឹត្តសកម្មភាពមិនសមរម្យ កំឡុងពេលទស្សនារឿងក្នុងរោងកុនមួយកន្លែង នៅក្នុងប្រទេសថៃ។

គូស្នេហ៍វ័យក្មេងធ្វើរឿងមិនសមរម្យក្នុងរោងកុន

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ឃ្លីបវីដេអូដែលមានរយៈពេលប្រមាណជាជាង១នាទីនេះ ត្រូវបានបែកធ្លាយយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីថ្ងៃទី៧ កក្កដា កន្លងទៅនេះ ដែលពិតជាបានបង្ហាញពីសកម្មភាពមិនសមរម្យរបស់គូស្នេហ៍វ័យក្មេងមួយគូ បានឱបថើបលូកលាន់គ្នាយ៉ាងល្អូកល្អិន ហាក់មិនខ្វល់ពីសុវត្ថិភាពខ្លួនឯង និងក្រសែភ្នែកអ្នកទស្សនាកុនដទៃ។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងឃ្លីបវីដេអូមួយនេះ ក៏មិនទាន់ត្រូវបានគេដឹងប្រភពលេចចេញពីខាងណាឲ្យពិតប្រាកដនៅឡើយនោះទេ។ ស្របពេលដែលអ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការរិះគន់ចំពោះការបែកធ្លាយនេះជាសាធារណៈ ហើយក៏បានរិះគន់ទៅលើគូស្នេហ៍មួយគូនោះដូចគ្នា ចំពោះសកម្មភាពមិនគួរគប្បីនេះផងដែរ។

គូស្នេហ៍វ័យក្មេងធ្វើរឿងមិនសមរម្យក្នុងរោងកុន

ជុំវិញនឹងនឹងករណីនេះ ខាងរោងកុនក្នុងប្រទេសថៃ ក៏បានធ្វើការព្រមានដល់អ្នកទស្សនាទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូររបស់ខ្លួន ព្រោះថានៅរាល់គ្រប់បន្ទប់រោងកុនទាំងអស់ គឺសុទ្ធសឹងតែមានបំពាក់នូវកាមេរ៉ាសុវត្ថិភាព ដែលសឹងតែមិនឲ្យអ្នកចូលទស្សនាមើលដឹង ដោយនៅក្នុងគោលបំណងដើម្បីធ្វើការតាមដាន ឬត្រួតពិនិត្យអ្នកទស្សនាកុនទាំងឡាយណា ដែលបានប្រព្រឹត្តខុស ឬលួចថតចម្លងរឿងដោយគ្មានការអនុញ្ញាត ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់នៃរោងកុន។

រាល់គ្រប់សកម្មភាពទាំងនោះ គឺត្រូវបានត្រួតពិនិត្យដោយផ្ទាល់ ដោយបុគ្គលិកនៅក្នុងបន្ទប់ IT ។ ដូច្នេះអ្នកទស្សនាកុនទាំងអស់ មិនត្រូវមានសកម្មភាព ឬធ្វើអ្វីផ្ដេសផ្តាសស្រេចតែចិត្តឯងបាននោះឡើយ។ ថ្វីបើក្នុងរោងកុនជាទីងងឹតមួយ ប៉ុន្តែរាល់សកម្មភាពរបស់អ្នក គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបុគ្គលិកខាងរោងកុន ក៏នឹងដឹងពីអ្វីដែលអ្នកកំពុងតែធ្វើនោះផងដែរ។ ប៉ុន្តែទោះបីជាមានករណីលួចថតចម្លងរឿង ឬធ្វើសកម្មភាពអ្វីមិនសមរម្យក៏ដោយ ក៏ខាងរោងកុនមានសិទ្ធិនៅក្នុងការរក្សាឃ្លីបវីដេអូទាំងនោះ ដោយពុំត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈនោះឡើយ។

គូស្នេហ៍វ័យក្មេងធ្វើរឿងមិនសមរម្យក្នុងរោងកុន

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះទៀតសោត ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនធំគិតថា ទំនងជាមានបុគ្គលិកខាងរោងកុនខិលខូចខ្លះ បានលួចថតឃ្លីបនេះចេញកាមេរ៉ាសុវត្ថិភាព ហើយយកទៅទម្លាយចេញមកជាសាធារណៈផងដែរ។

គួរបញ្ជាក់បន្ថែមថា គឺស្ទើរតែទាំងអស់ទៅហើយ ដែលនៅរាល់គ្រប់រោងកុនមិនថា ក្នុងឬក្រៅស្រុកទេ គឺសុទ្ធតែមានបំពាក់កាមេរ៉ាសុត្ថិភាពនៅក្នុងបន្ទប់នីមួយៗ ដើម្បីធ្វើការតាមដានសកម្មភាពមិនសមរម្យណាមួយរបស់អ្នកទស្សនា ជាពិសេសនោះ គឺការលួចថតចម្លងរឿងរបស់គេតែម្តង៕

ទស្សនាវីដេអូខាងក្រោម៖

WARNING: Lovers caught on camera doing sexual activities in cinema.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]