អាមេរិក៖ បុរសម្នាក់រស់នៅក្នុងរដ្ឋផ្លរីដា កំពុងតែល្បីឈ្មោះ ក្រោយពេលគាត់បានស្លៀកឈុត Batman ជួយសត្វជាច្រើនឱ្យមានទីជម្រក។

យោងតាមប្រភពបានឱ្យដឹងថា បុរសចិត្តល្អរូបនេះមានឈ្មោះ Chris Van Dorn អាយុ២៧ឆ្នាំ គឺជាហ្វេន ឬអ្នកគាំទ្រផ្កាប់មុខរបស់តួអង្គវីរបុរស Batman។ នៅពេលចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តជាលើកដំបូងសម្រាប់អង្គការសង្រ្គោះសត្វនៅទីក្រុងអូឡែនដូ រដ្ឋផ្លរីដា លោកក៏បានសម្រេចិត្តស្លៀកឈុត Batman ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នា និងធ្វើឱ្យពួកគេស្វែងយល់ពីសារៈសំខាន់នៃការយកសត្វទៅចិញ្ចឹម។

លោក Chris

ដំបូងឡើយ លោក Chris បានស្លៀកឈុត Batman ដើម្បីធ្វើអំពើល្អជាជនអនាមិក។ ប៉ុន្តែក្រោយមក អំពើល្អរបស់បុរសវ័យ ២៧ឆ្នាំរូបនេះ បានធ្វើឱ្យមនុស្សស្គាល់រូបលោកនិងល្បីខ្លាំង ក្រោយពីគេហទំព័រ GoFundMe បានប្រកាសលោកថាជា «Hero of the month ឬវីរបុរសប្រចាំខែ» នៅក្នុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០១៨ លោក Chris បានបង្កើតអង្គការមិនស្វែងរកប្រាក់ចំណេញមួយឈ្មោះ Batman4Paws។ ចាប់តាំងពីពេលនោះមក លោកក៏បានធ្វើដំណើរគ្រប់តំបន់ដើម្បីជួយសង្រ្គោះសត្វអនាថាជាច្រើនឱ្យមានទីជម្រក។

លោក Chris បាននិយាយថា៖

«នៅពេលខ្ញុំចាប់ផ្តើមដំបូង ខ្ញុំបានលាក់បាំងរឿងគ្រប់យ៉ាងដើរតួធ្វើជាជនអនាមិក។ ខ្ញុំបានចុះហត្ថលេខាដាក់ឈ្មោះ Bruce Wayne មិនមែនដាក់ឈ្មោះពិតខ្ញុំនោះទេ។ ឃ្លាដែលខ្ញុំចូលចិត្តបំផុតគឺ “It’s not who I am underneath but what I do that defines me (វាមិនសំខាន់ថាខ្ញុំជានរណានោះទេ អ្វីដែលសំខាន់នោះគឺខ្ញុំបានធ្វើអ្វីដែលកំណត់អត្តសញ្ញាណខ្ញុំ)” ហើយខ្ញុំនៅតែចងចាំឃ្លានេះជានិច្ច។»
លោក Chris

បច្ចុប្បន្ន លោក Chris សង្ឃឹមថានឹងមានសប្បុរសជនណាមួយជួយឧបត្ថម្ភឡានដឹកទំនិញដ៏ធំមួយឱ្យលោក ដើម្បីធ្វើឱ្យលោកមានភាពងាយស្រួលក្នុងការដឹកជញ្ជូនសត្វទាំងអស់នោះឱ្យបានច្រើនបន្ថែមទៀត ទៅកាន់ទីជម្រកដែលមានសុវត្ថិភាព៕

លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris
លោក Chris

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]