ភ្នំពេញ៖ ព័ត៌មានពី តម្រា មកគឺថារឿងប្រលោមលោកទីបីរបស់គេឈ្មោះ «បឹងអតីត» ទទួលការកក់ទុកច្រើនជាងរឿងមុនៗ ព្រោះលំនាំរឿងទាក់ទាញយុវវ័យ ដែលចូលចិត្តប្រភេទសាច់រឿងបែបងឿងឆ្ងល់ សង្ស័យ អាថ៌កំបាំង។

លោក លី សុផាត អ្នកពិនិត្យអត្ថបទរឿងនៅ តម្រា បានឲ្យខ្មែរឡូតដឹងថា៖

ប្រលោកលោក «បឹងអតីត» មានសាច់រឿងជាលក្ខណៈខ្មោចព្រាយ អបិយជំនឿ អានយូរទៅទើបដឹងថាជារឿងមនោសញ្ចេតនាផ្អែមល្ហែមទៅវិញ។
លោក លី សុផាត

រឿងនេះនិពន្ធឡើងដោយយុវវ័យពីររូបគឺ ស៊ុយ លីនប៉ាវ និង ឆោម សុពៅ ដែលប៉ិនប្រសប់ក្នុងការប្រើពាក្យពេចន៍វោហារផ្ចាញ់ផ្ចាលបែបយុវវ័យ អានមិនធុញទ្រាន់ មិនតែប៉ុណ្ណោះសង្វាក់ដំណើររឿងមានការពិគ្រោះកែតម្រូវជាមួយអ្នកនិពន្ធមានបទពិសោធន៍ ដែលធ្វើឲ្យមានហេតុមានផលអានហើយចង់អានទៀត។

អ្នកនិពន្ធ ឆោម សុពៅ បានឱ្យដឹងថា៖

ត្បិតតែលោកនិពន្ធច្រើនមកហើយ ប៉ុន្តែនេះជារឿងមួយដែលលោកចូលចិត្តជាងគេ ហើយមានទំនុកចិត្តថា នឹងកាសាងកេរិ៍ឈ្មោះបានដោយសារ «បឹងអតីត»។ ចំណែក លោក លីនប៉ាវ ក៏អះអាងដែរថា លោកបានកែសម្រួលម្តងហើយម្តងទៀត ព្រោះតែស្រលាញ់សាច់រឿង «បឹងអតីត» នេះខ្លាំង។

តម្រា បានទទួលការបញ្ជាទិញប្រលោមលោករបស់ខ្លួនតាំងពីទីក្រុង រហូតដល់ជនបទ ដែលរឿងទីបីនេះកាន់តែទទួលបានការកក់ទុកច្រើនជាមុនទៅទៀត។

រឿង «បឹងអតីត» តំណាលពីបឹងមួយ ត្រូវបានអ្នកភូមិបោះបង់ចោលមិនហ៊ានទៅបៀតជាង ៣០ ឆ្នាំមកហើយ ក្រោយពីមានពាក្យចចាមអារាមស្តីពីអត្តឃាតកម្មនៃនារីម្នាក់។ ក្រោយមកយុវវ័យមួយក្រុមបានលុកលុយទៅដល់ទីនោះ ដើម្បីថតរឿង ខ្នាតតូចរបស់ពួកគេ ហើយស្នេហារវាងតួប្រុស និងនារីដែលគេគិតថាជាខ្មោច បានចាប់កំណើតឡើង៕

រឿង «បឹងអតីត»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]