កូរ៉េខាងត្បូង ៖ នៅក្នុងកំឡុងពេលដែលក្រុមចម្រៀង BTS បានចាប់ផ្ដើមបង្ហាញខ្លួនជាតារាលើកដំបូង ពួកគេធ្លាប់បានឆ្លងកាត់ ការវាយប្រហារជាច្រើនលើករួចមកហើយ ពីសំណាក់ក្រុមអ្នកប្រឆាំង និងបណ្ដាសារព័ត៌មានមួយចំនួន ដែលមានចេតនាចង់ទម្លាក់ប្រជាប្រិយភាពរបស់ពួកគេ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលរហូតមកដល់បច្ចុប្បន្ននេះ BTS នៅតែទទួលបានប្រជាប្រិយភាព និងកាន់តែជោគជ័យ នៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្រនៅតែចងចាំ ពាក្យចចាមអារ៉ាមល្បីៗមួយចំនួន ដែលធ្លាប់ធ្វើឲ្យកក្រើកក្នុងបណ្ដាញអ៊ីនធើណែត និងមានភាពចលាចលខ្លាំង នៅក្នុងចំណោមអ្នកគាំទ្រ និងអ្នកប្រឆាំង ទម្រាំតែបកស្រាយបានថា វាជារឿងប្រឌិត៕

ចង់ដឹងថា តើពាក្យចចាមអារ៉ាមអ្វីខ្លះ ដែលក្រុមចម្រៀង BTS ធ្លាប់បានជួបប្រទះមុនពេលក្លាយជាតារាល្បីលំដាប់ពិភពលោក?

តោះទស្សនារូបភាពខាងក្រោម ៖ 

១. ពាក្យចចាមអារ៉ាមថា Suga មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Suran

រឿងនេះកើតឡើង កំឡុងខែមីនា ឆ្នាំ២០១៨។ សុខៗស្រាប់តែមានពាក្យចចាមអារ៉ាមថា សមាជិកក្រុម BTS គឺ Suga មានទំនាក់ទំនងជាមួយតារាចម្រៀង Suran លើសពីមិត្តរួមការងារ។ វាត្រូវបានគេសង្ស័យបន្ទាប់ពី Suran បានបង្ហោះរូបភាពជាច្រើននៅក្នុង Instagram ដោយមានឈ្មោះរបស់ Suga។

បន្ទាប់ពីពាក្យចចាមអារ៉ាមនេះ បានរីករាលដាលនៅក្នុងអ៊ីនធើណែត ផលិតកម្ម BigHit ដែលជាភ្នាក់ងារគ្រប់គ្រង BTS ក៏បានចេញសេចក្ដីប្រកាសភ្លាមៗថា វាមិនមែនជាការពិតឡើយ។ ចំណែកឯ Suran ក៏បានបញ្ចេញសារនៅក្នុង Instagram បញ្ជាក់ដែរថា វាមិនមែនជាការពិត។ 

រូបភាព Suga និង Suran

២. ពាក្យចចាមអារ៉ាមថា Jungkook មានទំនាក់ទំនងស្នេហាជាមួយតារាស្រីជាច្រើននាក់

ពាក្យចចាមអារ៉ាមនេះ បាននិយាយថា រយៈពេលជាច្រើនឆ្នាំដែលបានបង្ហាញខ្លួនជាតារា Jungkook ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយតារាស្រីជាច្រើនដូចជា SinB សមាជិកក្រុម GFRIEND នាង Yein សមាជិកក្រុម Lovelyz និង Nayeon សមាជិកក្រុម TWICE ជាដើម។

យ៉ាងណាមិញ នេះគ្រាន់តែជាការគិតរបស់ហ្វេន ដែលមានបំណងចង់ចាប់គូតារាតែប៉ុណ្ណោះ ហើយក៏គ្មានភស្តុតាងច្បាស់លាស់ណាមួយ បញ្ជាក់ពីរឿងនេះដែរ។ 

រូបភាពតារាស្រីល្បីៗ

៣. ពាក្យចចាមអារ៉ាមថា Jin និងតារាកំប្លែង Lee Guk Joo ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា

តារាកំប្លែង Lee Guk Joo ធ្លាប់បានបង្ហាញខ្លួន ក្នុងកម្មវិធីមួយ ដោយនាងបាននិយាយពីទំនាក់ទំនងស្នេហា ជាមួយនឹងអតីតមិត្តប្រុសម្នាក់ ដែលមានវ័យក្មេងជាងនាង ៦ឆ្នាំ ជាមនុស្សដែលមានរូបរាងសង្ហា ហើយពូកែនិយាយរឿងកំប្លែង។ 

ភ្លាមៗនោះស្រាប់តែមានពាក្យចចាមអារ៉ាមថា កម្លោះម្នាក់នោះគឺជា Jin សមាជិកក្រុម BTS។ 

ប៉ុន្តែគ្មានអ្នកណា យកចិត្តទុកដាក់នឹងរឿងនេះទេ ព្រោះតែអ្នកគាំទ្រគិតថា វាមិនអាចទៅរួច។ 

រូបភាព Lee Guk Joo
រូបភាព Jin

៤. ពាក្យចចាមអារ៉ាមថា Jimin និង Seulgi សមាជិកក្រុម Red Velvet មានទំនាក់ទំនងស្នេហាជាមួយគ្នា

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលពាក្យចចាមអារ៉ាមនេះ ត្រូវបានគេនិយាយតៗគ្នា។ 

ជាការពិតណាស់ ក្រុមអ្នកគាំទ្ររបស់ BTS ដែលមានឈ្មោះថា «A.R.M.Y» បានប្រកាន់គោលជំហរមួយ គឺមិនជឿទៅលើពាក្យចចាមអារ៉ាមណាទាំងអស់ លុះត្រាតែ BTS បញ្ជាក់វាដោយផ្ទាល់។ 

ម៉្យាងការបំផុសបំផុលព័ត៌មានបែបនេះ ធ្វើឲ្យ BTS អាចនឹងបាត់បង់ប្រជាប្រិយភាពបាន។ ដូច្នេះហើយពួកគេបានស្វែងរកហេតុផលជាច្រើន ដើម្បីបង្ហាញថាវាមិនមែនជាការពិត។ 

រូបភាព Jimin
រូបភាព Seulgi

៥. ពាក្យចចាមអារ៉ាម V និងសមាជិកក្រុម Red Velvet ទាំងបីនាក់ មានទំនាក់ទំនងស្នេហានឹងគ្នា

ពាក្យចចាមអារ៉ាមនេះ បាននិយាយថា V មានទំនាក់ទំនងស្នេហាជាមួយនឹង សមាជិកក្រុម Red Velvet គឺ Irene Joy និង Wendy ផងដែរ។ ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់ អ្នកនិយមលេងអ៊ីនធើណែតប៉ុណ្ណោះ។ 

ជាក់ស្ដែង វាគ្មានភស្តុតាងអ្វីបញ្ជាក់ ហើយក៏គ្មានអ្នកជឿពីរឿងនេះដែរ។  

រូបភាព V
រូបភាព Red Velvet

៦. ពាក្យចចាមអារ៉ាមថា J Hope បានវះកាត់កែច្រមុះ

ការវះកាត់កែសម្ផស្ស គឺពិតជាគ្មានអ្វីគួរឲ្យលាក់បាំងឡើយសម្រាប់តារាកូរ៉េ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាព្យាយាមវាយប្រហារ J Hope ថាកែច្រមុះហើយ នៅតែមិនសង្ហា។ 

ប៉ុន្តែគ្មានអ្នកណានិយាយពីរឿងនេះទៀតឡើយ បន្ទាប់ពីអ្នកគាំទ្របានបង្ហាញរូបភាព កាលពីកុមារភាពរបស់ J Hope ដែលបញ្ជាក់ថា លោកពិតជាមានច្រមុះខ្ពស់បែបនេះ តាំងពីក្មេងមកម្ល៉េះ។ 

រូបភាព J Hope

៧. ពាក្យចចាមអារ៉ាមថា Jungkook អាដៃខ្លួនឯង

រូបថតមួយសន្លឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្ដាញអ៊ីនធើណែត ខណៈពេលដែល BTS ចូលរួមសម្ដែង នៅក្នុងកម្មវិធីប្រគំតន្រ្តីប្រចាំឆ្នាំរបស់ប៉ុស្តិ៍ KBS កាលពីឆ្នាំ២០១៧។ 

ប៉ុន្តែនៅយប់ដដែលនោះ ក្រុមអ្នកគាំទ្របានបង្ហាញរូបភាពជាច្រើនសន្លឹក បញ្ជាក់ថាដៃរបស់ Jungkook គ្មានស្នាមអ្វីដូចដែលមាន ក្នុងរូបភាពមួយសន្លឹកនេះទេ។ 

រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]