អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធ Eden Hazard នឹងមិនពាក់អាវលេខ ១០ នៅ Real Madrid ដូចកាលពីនៅ Chelsea ទេដោយសារលេខ ១០ នៅ Real Madrid ហើយគឺខ្សែបម្រើជួរមុខ Luka Modric ដូចនេះ ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Eden Hazard បានសម្រេចពាក់លេខ ២៣។

កីឡាករ Eden Hazard

មូលហេតុនៃការជ្រើសរើសលេខ ២៣នេះ គឺដោយសារ Hazard គឺជាអ្នកគាំទ្រមួយរូបកីឡាបាល់បោះ ហើយកីឡាករបាល់បោះដែលជោគជ័យភាគច្រើនគឺពាក់អាវលេខ ២៣ រួមមាន Michael Jordan, LeBron James និង Cleveland Cavaliers។

កីឡាករ Eden Hazard

អំឡុងពេលសន្និសីទកាសែតជាផ្លូវការលើកដំបូងរបស់ Hazard ជាមួយ Real Madrid គេរំពឹងថាខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ នឹងពាក់អាវលេខ ៧ ដែលជាលេខហុងស៊ុយរបស់ក្លិប និងត្រូវបានពាក់ដោយកីឡាករល្បីដូចជា Raymond Kopa, Amancio Amaro, Juanito, Raul Gonzalez និង Cristaino Ronaldo។ យ៉ាងណាមិញម្ចាស់អាវលេខ ៧ កីឡាករ Mariano Diaz បានបង្ហាញចេតនាក្នុងការរួមរស់បន្តជាមួយ Real Madrid ដោយគេជឿថាគេនឹងអាចជាប់ក្នុងបញ្ជី ២៥នាក់របស់លោក Zidane នារដូវកាលក្រោយ។ 

កីឡាករ Mariano ដែលជាម្ចាស់អាវលេខ ៧ នៅ Real Madrid បច្ចុប្បន្ន

Hazard ជឿថាការពាក់អាវលេខ ២៣ អាចនឹងជួយឲ្យខ្លួនជោគជ័យដូចកីឡាករបាល់បោះ Jordan និង James ដែលពាក់អាវលេខ ២៣ដូចគ្នានេះដែរ។

កីឡាករ Eden Hazard

គួរបញ្ជាក់ផងដែរថថា កីឡាករដែលពាក់អាវលេខ ២៣ កាលពីរដូវកាលមុននៅ Real Madrid គឺខ្សែការពារស្លាបឆ្វេង Sergio Reguilon ប៉ុន្តែនារដូវកាលថ្មីខាងមុខនេះគេនឹងទៅចូលរួមជាមួយSevilla ក្រោមលក្ខខណ្ឌខ្ចីជើងពី Real Madrid៕

ប្រភព៖ Marca  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]