(ភ្នំពេញ)៖ លោកវរសេនីយឯក ហួ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងនគបាលរប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង កាពីវេលាម៉ោង១២ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលកំពុងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ នៅលើដងផ្លូវផ្លូវ១៩២៨ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ប៊យ តុលា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយពេលត្រួតពិនិត្យឈ្មោះនេះ (មានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះក្នុងអំពើឆក់មាន ឈ្មោះ សំណាង ពុទ្ធារិន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសម្ភាររួមមាន៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPOP ហើយបាមប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ ០១គ្រឿងម៉ាក សេ១១០ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BI-4446 (របស់ជនសង្ស័យ)។

លោកអធិការ ហួ ម៉េងវ៉ាង បានបញ្ជាក់បន្ថែមថា មុនពេលកើរហេតុ ជនរងគ្រោះបានកំពុងជិះមូតូម្នាក់ឯងតាមផ្លូវ១៩២៨ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូទាំងពីគ្រឿង ភ្លាមនោះម្លាំងល្បាតអធិការដ្ឋានឃើញហេតុការណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យពណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]