ចិន៖ ក្នុងនាមជាតារាសម្រស់គឺជារឿងដែលសំខាន់បំផុត ព្រោះនេះជាភាពទាក់ទាញ ហើយអាចនិយាយបានថាចំណុចសំខាន់បំផុត បន្ទាប់ពីទេពកោសល្យខាងសិល្បៈ។ 

ទៀតសោតប្រសិនបើអ្នកមានសម្រស់ស្រស់ស្អាត នោះអ្នកនឹងងាយទទួលបានប្រជាប្រិយភាព ដូច្នេះហើយ ទើបតារាមួយចំនួនលួចកែកុន ដើម្បីឲ្យខ្លួនឯងមានភាពលេចធ្លោ និងជាទីចាប់អារម្មណ៍ជាងមុន។ ប៉ុន្តែនៅក្នុងនោះ ក៏មានតារាមួយចំនួនមានស្អាតស្រាប់ដោយមិនចាំបាច់កែកុនផងដែរ។

ជាក់ស្តែងថ្មីៗនេះសារព័ត៌មានរបស់ប្រទេសចិន បានរៀបលំដាប់តារាស្រី៥រូបដែលមានសម្រស់ស្អាតពីធម្មជាតិ មិនធ្លាប់ឆ្លងកាត់មុខកាំបិតពេទ្យពីមុនមកសូម្បីតែម្តង។

ចង់ដឹងថាតារាស្រីទាំងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនារូបភាពខាងក្រោម៖  

១. Li Qin

តារាសម្តែងស្រីល្បីរូបនេះ មានទម្រង់មុខដ៏ស្រស់ស្អាត រាងស្រឡូន ហើយថែមទាំងជាប់ឈ្មោះជាតារាស្រីដែលស្លៀកខោអាវចិនបុរាណស្អាតជាងទេ។ លើសពីនេះគ្រប់រឿងដែលនាងសម្តែងសុទ្ធតែល្បីៗ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ 

Li Qin
Li Qin

២. Liu Shishi

បើនិយាយពីតារាស្រីដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិនោះ មិនអាចរំលងឈ្មោះតារាស្រីរូបនេះឡើយ ទោះបីជាឆ្នាំនាងមានអាយុ៣២ឆ្នាំហើយក៏ដោយ។ 

Liu Shishi
Liu Shishi

៣. Guan Xiaotong

តារាស្រីរូបនេះចូលប្រឡូកនៅក្នុងវិស័យតាំងពីនាងទៅតូច។ ពីមួយថ្ងៃទៅមួយថ្ងៃសង្កេតឃើញ Guan Xiaotongកាន់តែស្អាត ចំណែកឯសមត្ថភាពក្នុងការសម្តែងវិញកាន់តែល្អដូចគ្នា។ 

Guan Xiaotong
Guan Xiaotong

៤. Zhao Liying

Zhao Liyingជាតារាស្រីដែលមានទម្រង់មុខស្រស់ស្អាតខ្លាំង ទោះបីជាតុបតែងមុខបែបកាច សុភាព ឃ្យូតៗបែបណាក៏សាកសមឥតខ្ចោះដែរ។ ប៉ុន្តែចំណុចពិសេសដែលធ្វើឲ្យហ្វេនៗលង់ស្រលាញ់ Zhao Liyingនោះ គឺសមត្ថភាពការសម្តែងដែលល្អគ្រប់តួ រហូតដល់អ្នកណាៗក៏ទទួលស្គាល់។ 

Zhao Liying
Zhao Liying

៥. Liu Yifei

តារាសម្តែងស្រីវ័យ៣១ឆ្នាំរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងសម្រស់ ទាំងទេពកោសល្យក្នុងការសម្តែង ធ្វើឲ្យហ្វេនៗគ្រប់គ្នាពេញចិត្តខ្លាំង។

Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]