កូរ៉េខាងត្បូង៖ គិតមកដល់ត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ Lisa សមាជិក្រុមចម្រៀងស្រីលំដាប់ជួយរមុខ BLACKPINK ចូលសិល្បៈមិនទាន់ទាំងបាន៣ឆ្នាំស្រួលបួលផង ប៉ុន្តែនាងបានខំប្រឹងប្រែង សាងកេរ្តិ៍ឈ្មោះបានយ៉ាងល្បីល្បាញ ដោយទទួលបានការការគាំទ្រស្រលាញ់យ៉ាងច្រើន ពីសំណាក់មហាជនរាប់លាននាក់ ទូទាំងពិភពលោក និងជាពិសេសនោះសូម្បីតែតារាប្រុសស្រីល្បីៗលំដាប់អន្តរជាតិជាច្រើន ក៏ជាអ្នកគាំទ្ររបស់នាងផងដែរ។

លើសពីនេះទៅទៀត បច្ចុប្បន្ននេះតារាចម្រៀងស្រីសញ្ជាតិថៃ Lisa រូបនេះ ក៏បានជាប់ឈ្មោះក្លាយជាតារាចម្រៀងស្រី ដែលទទួលបានអ្នកចុចFollowers នៅលើអ៊ីនស្តារក្រាម រហូតដល់ទៅ ២២.២លាននាក់ ដែលមានចំនួនច្រើនជាងគេបង្អស់ នៅប្រចាំវិស័យចម្រៀងKpop និងច្រើនជាងគេបង្អស់នៅក្នុងប្រទេសថៃថែមទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទៅទៀតនោះ កាលពីថ្មីៗតារាចម្រៀងស្រីវ័យ២២ឆ្នាំរូបនេះ ក៏ទើបតែបំបែកកំណត់ត្រាដ៏ថ្មីស្រឡាងមួយទៀត នៅលើគណនីអ៊ីនស្តាក្រាម ពោលគឺអ៊ាល់ប៊ុមរូបថតចំនួន៤សន្លឹក ដែលនាងបានថតស្លៀកនូវខោរលុង ជាមួយនឹង អាវឆ្នូតសក្រហម ពាក់កណ្តាលខ្លួនបញ្ចេញក្បាលពោះរាបស្មើ អមជាមួយនឹងម៉ូតសក់រួញអង្គាដីត្រឹមស្មា យ៉ាងកាលីបស្រស់ស្អាតនោះ ទទួលបានចំនួនអ្នកចូលLikes រហូតដល់ទៅជាង៥លាននាក់ ក្នុងរយៈពេលយ៉ាងខ្លីបំផុត គឺត្រឹមតែ២១ម៉ោងតែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះគឺជាកំណត់ត្រាថ្មី ដែល Lisa បានក្លាយជាតារាKpopដំបូងគេបង្អស់ ដែលមានរូបថតទទួលបានការLikes ចូលចិត្តពីសំណាក់មហាជនយ៉ាងលឿនបំផុត ត្រឹមរយៈពេលមិនដល់១ថ្ងៃផង ក៏ទទួលបានអ្នកចូលចិត្តជាង៥លាននាក់បាត់ទៅហើយ៕ 

Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK
Lisa សមាជិកក្រុម BACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]