ចម្លាក់លើស្លឹកឈើ គឺជាសិល្បៈថ្មីមួយដែលទើបនឹងបង្កើតប៉ុន្មានឆ្នាំនេះឯង។ ចម្លាក់មួយនេះគឺចេញមកពី ភាពស្រស់ស្អាតនៃធម្មជាតិ ដែលវិចិត្រករធ្វើការជ្រើរើសយ៉ាងយកចិត្តទុក្ខដាក់បំផុត ក្នុងការជ្រើសរើសប្រភេទស្លឹកឈើ ដើម្បីយកមកឆ្លាក់ ហើយស្លឹកទាំងអស់នោះបានយកចេញពីប្រទេសចិន តែមួយប៉ុណ្ណោះ។

អ្នកដែលចូលចិត្តក្នុងវិស័យសិល្បៈមួយនេះ មានដូចជាជនជាតិឥណ្ឌា ប៉ាគីស្ថាន និងចិន។ ស្លឹកឈើប្រទេសចេញមួយនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្លឹក ម៉ាផល (Maple) ដែលយើងឃើញនៅលើទង់ជាតិរបស់កាណាដា។ ក៏ប៉ុន្ដែស្លឹកឈើដែលយកមកឆ្លាក់នេះ មិនមែលស្លឹក ម៉ាផលនោះទេ គ្រាន់តែរូបរាងរបស់មានលក្ខណៈដូចគ្នាតែប៉ុណ្ណោះ។

នៅពេលដែលបានស្លឹកនោះមកហើយ គឺនៅមិនទាន់អាចយកមកឆ្លាក់បាននោះទេ គឺត្រូវឆ្លងកាត់ជាង ៦០ដំណាក់កាលទៀតទើប អាចយកទៅឆ្លាក់បាន។ ដំបូងគេត្រូវផ្ទៃខាងក្រៅនៃស្លឹកចេញ ដោយប្រុងប្រយ័ត្ន និងផ្នែកសរសៃនៃស្លឹកផងដែរ ដើម្បីងាយស្រួលក្នុងការឆ្លាក់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសិល្បៈនេះ?












កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]